ពូជស្រូវ 'ខា ១' ជាស្រូវកណ្តាលដែលបានធ្វើការរំដោះ
និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ
និងអភិឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩៥ ។ បច្ចុប្បន្នពូជស្រូវ 'ខា ១' បាននឹងកំពុងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ ។
លក្ខណៈពិសេសៗរបស់ពូជស្រូវ 'ខា ១'
ពូជស្រូវ 'ខា ១' ជាពូជស្រូវដែលមានអវេទរសភាពនឹងរយៈពន្លឺ
(ប្រកាន់រដូវ) មធ្យម ។វាចាប់ចេញផ្កាក្នុងកំឡុងថ្ងៃទី
០២-០៩ ខែវិចិ្ជកា អាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ ។
កម្ពស់ដើមរបស់ពូជស្រូវ 'ខា ១' ប្រែប្រួលពី
១៣០-១៨០ ស.ម និងចំនួនដើមបែកផ្តល់ផល គឺចាប់ពី ៨-១០ ដើមក្នុងមួយគុម្ព
អាស្រ័យទៅតាមប្រភេទដី ។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១១០-១៥០ គ្រាប់
និងមានប្រវែងកួរ ១៨-២៥ ស.ម ។ រីឯទិន្នផលរបស់វាវិញ គឺអាចទទួលបានចាប់ពី
២.៥ តោនទៅ ៤.០ តោនក្នុងផ្ទៃដី ១ ហិកតា ។ ពូជស្រូវ 'ខា ១'
មិនធន់ទៅនឹងនឹងពពួកមមាចត្នោតទេ ។
វិធីសាស្ត្រដាំដុះ
សម្រាប់ស្រូវសន្ទូង
បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៣០-៤០ គីឡូក្រាមក្នុងមួយហិកតា
ប៉ុន្តែក្នុងករណីដែលគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ
បរិមាណគ្រាប់ពូជដែលត្រូវការក្នុងមួយហិកតាគឺពី ១៥-២០ គីឡូក្រាមប៉ុណ្ណោះ ។
ដើម្បីឲ្យសំណាបដុះលូតលាស់ធំធាត់ល្អ គេត្រូវសាបគ្រាប់ពូជមួយគីឡូក្រាមលើផ្ទៃដីថ្នាល
១០ ម៉ែត្រការ៉េ ។ ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក
តែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គិសនី
ដើម្បីជៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ ។ ជាការល្អគួរស្ទូងសំណាប
ដែលមានអាយុ ២៥-៣០ ថ្ងៃ ហើយក្នុងមួយគុម្ពចំនួន ២-៣ ដើម ។ សម្រាប់ស្រូវពង្រួស
បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៧០-៨០ គីឡូក្រាម ក្នុងមួយហិកតា ។
គួររៀបចំដីឲ្យបានល្អនិងរាបស្មើមុនស្ទូង ឬព្រួស ។ ការភ្ជួររាស់គួរតែធ្វើឲ្យបាន
២-៣ សារជាការល្អប្រសើរ ។ ប្រសិនបើស្រែអាចបញ្ចេញបញ្ចូលទឹកបានបន្ទាប់ពីស្ទូង
ឬព្រួសបាន ២០ ថ្ងៃ អាចបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែ ២-៤ ថ្ងៃ
រួចបញ្ចូលទឹកថ្មីវិញ ។ ធ្វើរបៀបនេះ
គឺដើម្បីធ្វើឲ្យស្រូវកាន់តែបែកគុម្ពល្អ ។
ការប្រើប្រាស់ជី
ការប្រើប្រាស់ជីសមស្របតាមកម្រិតណែនាំ
នឹងមិនបណ្តាលឲ្យមានការថយគុណភាពគ្រាប់ស្រូវឡើយ ។ គួរដាក់ជី ២-៣ ដង ក្នុងមួយវដ្តជីវិតរបស់ស្រូវដោយ:
- បាចលើកទី១: ទ្រាប់បាតមុនពេលស្ទូងប្រើជីធម្មជាតិពី
៥-១០ តោន/ហត និងរួមផ្សំជាមួយជីគីមីដូចមាន ក្នុងតារាងទី ១ ។ សម្រាប់ពេលវេលានៃការបាចជីបំប៉នលើកទីមួយ
និងលើកទីពីរធ្វើឡើងទៅតាមពេលវេលាសាបដូចមានបង្ហាញនៅក្នុងតារាងទី ២ ។
តារាងទី១
ប្រភេទដី
|
ប្រភេទជី
|
ទ្រាប់បាត
|
បំប៉ន
(គក្រ/ហត)
|
|
(គក្រ/ហត)
|
លើកទី១
|
លើកទី២
|
||
ដីខ្សាច់
(ដីព្រៃខ្មែរ
ប្រទះឡាង) |
អ៊ុយរ៉េ
|
១៦
|
៣៥
|
២៦
|
ដេអាប៉េ
|
២៦
|
០
|
០
|
|
ប៉ូតាស
|
១០០
|
០
|
០
|
|
ដីល្បាយឥដ្ឋ
(ដីបាកាន អូរូង
ទួលសំរោង គោកត្រប់ ក្រគរ) |
អ៊ុយរ៉េ
|
២៧
|
១០៥
|
៦០
|
ដេអាប៉េ
|
៥៥
|
០
|
០
|
|
ដីឥដ្ឋ (ដីកំពង់សៀម ក្បាលពោធិ
កៀនស្វាយ) |
អ៊ុយរ៉េ
|
៥០
|
៧០
|
៥៣
|
ដេអាប៉េ
|
០
|
០
|
០
|
តារាងទី២
ពេលវេលាសាប
|
បំប៉នលើកទីមួយ
|
បំប៉នលើកទីពីរ
|
១-៣១
មិថុនា
១-១៥ កក្កដា ១៦-៣០ កក្កដា |
៣០ថ្ងៃក្រោយស្ទូង
៣០ថ្ងៃ ក្រោយស្ទូង ៣០ថ្ងៃក្រោយស្ទូង |
២៨
កញ្ញា-១ តុលា
២-៥ តុលា ៦-៩ តុលា |
ការប្រមូលផល និងទុកដាក់
- ត្រូវធ្វើការច្រូតកាត់នៅរវាង ៣០-៣៥ ថ្ងៃបន្ទាប់ពីស្រូវហាលផ្កាស្រុះ ឬពេលដែលប្រមាណ ៨៥ ភាគរយ នៃគ្រាប់ស្រូវទុំ ។
- ត្រូវហាល ២-៣ ថ្ងៃដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់ឲ្យនៅ ១៤ ភាគរយមុននឹងទុកជាការល្អ្។ សូមយកគ្រាប់ស្រូវមកខាំដើម្បីកំណត់ បើគ្រាប់ស្រូវនោះបាក់ គឺមានន័យថាគ្រាប់ស្រូវស្ងួតល្អអាច ទុកដាក់បាន ។
- គ្រាប់ពូជ ត្រូវច្រកទុកក្នុងបាវក្រចៅដាច់ដោយឡែកពីគ្រាប់ស្រូវចំណី នៅកន្លែងដែលស្ងួតល្អ ហើយគ្មានការបំផ្លាញពីសត្វកណ្តុរ មាន់ទាជាដើម ។ ត្រូវសរសេរឈ្មោះពូជ និងថ្ងៃខែច្រូតកាត់ដាក់នៅលើបាវឲ្យបានត្រឹមត្រូវល្អ៕
No comments:
Post a Comment