ពូជស្រូវ 'ខា ៣' ជាស្រូវកណ្តាលដែលបានធ្វើការរំដោះ
និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ
និងអភិឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩៥ ។ បច្ចុប្បន្នពូជស្រូវ 'ខា១'បាននឹងកំពុងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ និងបាយទន់ឆ្ងាញ់ ។
លក្ខណៈពិសេសៗរបស់ពូជស្រូវ 'ខា ៣'
ពូជស្រូវ 'ខា ៣' ជាពូជស្រូវដែលមានអវេទរសភាពនឹងរយៈពន្លឺ
(ប្រកាន់រដូវ) និងចាប់ចេញផ្កាក្នុងកំឡុងថ្ងៃទី ៣០ ខែតុលា
ទៅដល់ថ្ងៃ ០៧ ខែវិចិ្ជកា អាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ ។
កម្ពស់ដើមរបស់ពូជស្រូវ 'ខា ៣' ប្រែប្រួលពី
១២០-១៧០ ស.ម និងចំនួនដើមបែកផ្តល់ផល គឺចាប់ពី ៧-១០ ដើមក្នុងមួយគុម្ព
អាស្រ័យទៅតាមប្រភេទដី ។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១០០-១៥០ គ្រាប់ និងមានប្រវែងកួរ
២០-២៥ ស.ម ។ រីឯទិន្នផលរបស់វាវិញ គឺអាចទទួលបានចាប់ពី ២.៥ តោនទៅ ៤.៥ តោនក្នុងផ្ទៃដី
១ ហិកតា ។ ពូជស្រូវ 'ខា ៣' គឺជាពូជដែលធន់ទ្រាំមធ្យមទៅនឹងនឹងភាពរាំងស្ងួត
តែមិនធន់ទៅនឹងពពួកមមាចត្នោតទេ ។
វិធីសាស្ត្រដាំដុះ
សម្រាប់ស្រូវសន្ទូង
បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៣០-៤០ គីឡូក្រាមក្នុងមួយហិកតា
ប៉ុន្តែក្នុងករណីដែលគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ បរិមាណគ្រាប់ពូជ ដែលត្រូវការក្នុងមួយហិកតាគឺពី
១៥-២០ គីឡូក្រាមប៉ុណ្ណោះ ។ ដើម្បីឲ្យសំណាបដុះលូតលាស់ធំធាត់ល្អ គេត្រូវសាបគ្រាប់ពូជមួយគីឡូក្រាមលើផ្ទៃដីថ្នាល
១០ ម៉ែត្រការ៉េ ។ ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ព្រៃ
ឬកន្លែងមានភ្លើងអគ្គិសនី ដើម្បីជៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ ។ ជាការល្អគួរស្ទូងសំណាប
ដែលមានអាយុ ២៥-៣០ ថ្ងៃ ហើយក្នុងមួយគុម្ពចំនួន ២-៣ ដើម ។
សម្រាប់ស្រូវពង្រួស បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៧០-៨០ គីឡូក្រាម
ក្នុងមួយហិកតា ។ គួររៀបចំដីឲ្យបានល្អនិងរាបស្មើមុនស្ទូង ឬ ព្រួស ។
ការភ្ជួររាស់គួរតែធ្វើឲ្យបាន ២-៣ សារជាការល្អប្រសើរ ។ ប្រសិនបើស្រែអាចបញ្ចេញបញ្ចូលទឹកបានបន្ទាប់ពីស្ទូង
ឬព្រួសបាន ២០ ថ្ងៃ អាចបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែ ២-៤ ថ្ងៃ
រួចបញ្ចូលទឹកថ្មីវិញ ។ ធ្វើរបៀបនេះ គឺដើម្បីធ្វើឲ្យស្រូវកាន់តែបែកគុម្ពល្អ
។
ការប្រើប្រាស់ជី
ការប្រើប្រាស់ជីសមស្របតាមកម្រិតណែនាំ
នឹងមិនបណ្តាលឲ្យមានការថយគុណភាពគ្រាប់ស្រូវឡើយ ។ គួរដាក់ជី ២-៣ ដង ក្នុងមួយវដ្តជីវិតរបស់ស្រូវដោយ:
- បាចលើកទី១: ទ្រាប់បាតមុនពេលស្ទូងប្រើជីធម្មជាតិពី
៥-១០ តោន/ហត និងរួមផ្សំជាមួយជីគីមីដូចមាន ក្នុងតារាងទី ១ ។ សម្រាប់ពេលវេលានៃការបាចជីបំប៉នលើកទីមួយ
និង
លើកទីពីរធ្វើឡើងទៅតាមពេលវេលាសាបដូចមានបង្ហាញនៅក្នុងតារាងទី
២ ។
តារាងទី១
ប្រភេទដី
|
ប្រភេទជី
|
ទ្រាប់បាត
|
បំប៉ន
(គក្រ/ហត)
|
|
(គក្រ/ហត)
|
លើកទី១
|
លើកទី២
|
||
ដីខ្សាច់
(ដីព្រៃខ្មែរ
ប្រទះឡាង) |
អ៊ុយរ៉េ
|
១៦
|
៣៥
|
២៦
|
ដេអាប៉េ
|
២៦
|
០
|
០
|
|
ប៉ូតាស
|
១០០
|
០
|
០
|
|
ដីល្បាយឥដ្ឋ
(ដីបាកាន អូរូង
ទួលសំរោង គោកត្រប់ ក្រគរ) |
អ៊ុយរ៉េ
|
២៧
|
១០៥
|
៦០
|
ដេអាប៉េ
|
៥៥
|
០
|
០
|
|
ដីឥដ្ឋ
(ដីកំពង់សៀម ក្បាលពោធិ
កៀនស្វាយ) |
អ៊ុយរ៉េ
|
៥០
|
៧០
|
៥៣
|
ដេអាប៉េ
|
០
|
០
|
០
|
តារាងទី២
ពេលវេលាសាប
|
បំប៉នលើកទីមួយ
|
បំប៉នលើកទីពីរ
|
១-៣១
មិថុនា
១-១៥ កក្កដា ១៦-៣០ កក្កដា |
៣០ថ្ងៃក្រោយស្ទូង
៣០ថ្ងៃ ក្រោយស្ទូង ៣០ថ្ងៃក្រោយស្ទូង |
២៦-២៩
កញ្ញា
៣០ កញ្ញា -២ តុលា ៣-៦ តុលា |
ការប្រមូលផល និងទុកដាក់
- ត្រូវធ្វើការច្រូតកាត់នៅរវាង ៣០-៣៥ ថ្ងៃបន្ទាប់ពីស្រូវហាលផ្កាស្រុះ ឬពេលដែលប្រមាណ ៨៥ ភាគរយ នៃគ្រាប់ស្រូវទុំ ។
- ត្រូវហាល ២-៣ ថ្ងៃដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់ឲ្យនៅ ១៤ ភាគរយមុននឹងទុកជាការល្អ្។ សូមយកគ្រាប់ស្រូវមកខាំដើម្បីកំណត់ បើគ្រាប់ស្រូវនោះបាក់ គឺមានន័យថាគ្រាប់ស្រូវស្ងួតល្អអាច ទុកដាក់បាន ។
- គ្រាប់ពូជ ត្រូវច្រកទុកក្នុងបាវក្រចៅដាច់ដោយឡែកពីគ្រាប់ស្រូវចំណី នៅកន្លែងដែលស្ងួតល្អ ហើយគ្មានការបំផ្លាញពីសត្វកណ្តុរ មាន់ទាជាដើម ។ ត្រូវសរសេរឈ្មោះពូជ និង ថ្ងៃខែច្រូតកាត់ដាក់នៅលើបាវឲ្យបានត្រឹមត្រូវល្អ ។
- ផលស្រូវដែលប្រមូលបានត្រូវទុកដាក់ក្នុងជង្រុកឲ្យបានល្អ ដោយការពារកុំឲ្យសត្វកណ្តុរ មាន់ ទា ចូលស៊ី និងមិនឲ្យទទឹក៕
No comments:
Post a Comment