ពូជស្រូវ
'ផ្ការំដេង' ជាពូជស្រូវក្រអូបដែលបានធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ
និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នាចុងឆ្នាំ ២០០៦ ។ បច្ចុប្បន្នជូជស្រូវក្រអូបបាននឹងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករ
នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពូជស្រូវ 'ផ្ការំដេង'
នេះផ្តល់នូវទិន្នផលខ្ពស់ គុណភាពអង្ករល្អ
មានភាពថ្លាវែងរលូន បាយទន់ឆ្ងាញ់ ថែមទាំងមានក្លិនក្រអូបទៀតផង ។
ជាពិសេសទៅទៀត ជាពូជដែលមានប្រភេទអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ
និងអន្តរជាតិ ។
លក្ខណៈពិសេសៗរបស់ពូជស្រូវ 'ផ្ការំដេង'
ពូជ 'ផ្ការំដេង'
ជាពូជស្រូវដែលមានវេទរសនឹងរយៈពន្លឺ (ប្រកាន់រដូវ) មធ្យម ។
វាចាប់ចេញផ្កាក្នុងអំឡុងថ្ងៃទី ១៥ - ២៥ ខែតុលា អាស្រ័យទៅលើអាកាសធាតុ
និងពេលវេលាដាំដុះ ។ កម្ពស់ដើមរបស់ពូជផ្កា 'រំដេង'
ប្រែប្រួលពី ៨០-១៧៥ ស.ម និងចំនួនដើមបែកផ្តល់ផល គឺចាប់ពី
៨-២០ ដើម ក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី ។
ចំនួនគ្រាប់ក្នុងមួយគួរមានចាប់ពី ១១០-១៥០ គ្រាប់ និងមានប្រវែងកួរ ១៩-៣១
ស.ម ។ រីឯទិន្នផលរបស់វាវិញ គឺអាចទទួលបានចាប់ពី ៣.៥ តោន ទៅ ៥.៨ តោន
ក្នុងផ្ទៃដី ១ ហិកតា ។
វិធីសាស្តដាំដុះ
សម្រាប់ស្រូវសន្ទូង
បរិមាណគ្រាប់ពូជដែលចាំបាច់គីពី ៣០-៤០ គីឡូក្រាម ក្នុងមួយហិកតា
ប៉ុន្តែករណីដែលគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ បរិមាណគ្រាប់ពូជដែលត្រូវការក្នុងមួយហិកតាគឺពី
១៥-២០ គីឡូក្រាម ប៉ុណ្ណោះ ។ ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក
តែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គិសនី
ដើម្បីចៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ ។ ផ្ទៃដីសម្រាប់សាបគឺ ១ គីឡូក្រាម
ក្នុងផ្ទៃដី ១០ ម៉ែត្រការ៉េ ។ ជាការល្អ គួរស្ទូងសំណាបដែលមានអាយុ ២៥-៣០ ថ្ងៃ
ហើយក្នុងមួយគុម្ព ២-៣ ដើម ។ សម្រាប់ស្រូវពង្រួស បរិមាណ
គ្រាប់ពូជដែលចាំបាច់គឺ ៧០-៨០ គីឡូក្រាម ក្នុងមួយហិកតា ។
គួររៀបចំដីឲ្យបានល្អ និងរាបស្មើមុនស្ទូង ឬព្រួស ។ ការភ្ជួររាស់
គួរតែធ្វើឲ្យបាន ២-៣ សារ ជាការប្រសើរ ។ ប្រសិនបើស្រែយើងអាចបញ្ចូលញទឹកបាន
បន្ទាប់ពីស្ទូងបាន ២០ថ្ងៃ យើងអាចបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែចំនួន ២-៤
ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ធ្វើរបៀបនេះគឺដើម្បីឲ្យស្រូវបែកគុម្ពបានល្អ
។
ការប្រើប្រាស់ជី
ការប្រើប្រាស់ជីសមស្របតាមកម្រិតណែនាំ
នឹងមិនបណ្តាលឲ្យមានការថយចុះ ឬបាត់បង់ក្លិន ឬគុណភាពដទៃទៀតឡើយ ។
គួរដាក់ជី ២-៣ ដងក្នុង ១ វដ្តជីវិតរបស់ស្រូវ ដោយ ៖
- បាចលើកទី ១៖ ទ្រាប់បាតមុនពេលស្ទូង ប្រើជីធម្មជាតិពី
៥-១០ តោន ក្នុងមួយហិកតា និងរួមផ្សំជាមួយជីគីមីដូចមានក្នុងតារាងទី១ ។ សម្រាប់ពេលវេលានៃការបាចជីលើកទីមួយ
និងលើកទីពីរធ្វើឡើងទៅតាមពេលវេលាសាបដូចមានបង្ហាញនៅក្នុងតារាងទី ២ ។
តារាងទី ១
ប្រភេទដី
|
បាចទ្រាប់បាត
|
បំប៉ន
|
|||
ប្រភេទជី
|
លើកទី
១
|
លើកទី
២
|
|||
អ៊ុយរ៉ឹ
|
ដេ
អា ប៉េ
|
ប៉ូតាស្យូម
|
អ៊ុយរ៉េ
|
អ៊ុយរ៉េ
|
|
ដីព្រៃខ្មែរ
|
៦-៨
|
១៧-២៥
|
០-៦៧
|
១៧-២៤
|
១៣-១៨
|
ដីប្រទះឡាង
|
២-១៣
|
៥០
|
០-៥០
|
២៩-៤៣
|
២២-៣៣
|
ដីបាកាន ឬ អូរូង
|
២៤
|
៣៨
|
០-៣៥
|
៥២
|
៣៩
|
ដីទួលសំរោង
|
២០-៣៥
|
៥០
|
០
|
៥៣-៨៥
|
៤០-៦៤
|
ដីក្រគរ
|
៥៩
|
៥០
|
០
|
១០៤
|
៧៨
|
ដីគោកត្រប់
|
១២
|
៥០-៦៧
|
០-៥០
|
៤៣-៥០
|
៣២-៣៨
|
ដីក្បាលពោធិ៍
|
៥២
|
០
|
០
|
៧០
|
៥២
|
ដីកំពង់សៀម
|
៣៣
|
០
|
០
|
៤៣
|
៣៣
|
តារាងទី ២
ពេលវេលាសាប
|
បំប៉នលើកទី ១
|
បំប៉នលើកទី ២
|
១-៣១
មិថុនា
|
៣០
ថ្ងៃក្រោយស្ទូង
|
៨-១២
កញ្ញា
|
១-១៥
កក្កដា
|
៣០
ថ្ងៃក្រោយស្ទូង
|
១៣-១៧
កញ្ញា
|
១៦-៣០
កក្កដា
|
៣០
ថ្ងៃក្រោយស្ទូង
|
១៨-២២
កញ្ញា
|
ការប្រមូលផល និងទុកដាក់
- ត្រូវធ្វើការច្រូតកាត់នៅរវាង ៣០-៣៥ថ្ងៃ បន្ទាប់ពីស្រូវហាលផ្កា ស្រុះ ឬពេលដែលប្រមាណ ៨៥ ភាគរយ នៃគ្រាប់ស្រូវទុំ ។
- ត្រូវហាល ២-៣ ថ្ងៃដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់ឲ្យនៅ ១៤ ភាគរយ មុននឹងទុកជាការល្អ ។ សូមយកគ្រាប់ស្រូវមកខាំដើម្បីកំណត់ បើគ្រាប់ស្រូវនោះបាក់ គឺមានន័យថាគ្រាប់ស្រូវស្ងួតល្អអាចទុកដាក់បាន ។
- គ្រាប់ពូជ ត្រូវទុកនៅក្នុងក្រចៅដាច់ដោយឡែកពីគ្រាប់ស្រូវចំណី នៅកន្លែងដែលស្ងួតល្អ ហើយគ្មានការបំផ្លាញពីសត្វកណ្តុរ មាន់ ទា ជាដើម ។ ត្រូវសរសេរឈ្មោះពូជ និងថ្ងៃខែច្រូតកាត់ដាក់នៅលើបាវឲ្យបានត្រឹមត្រូវល្អ ។
- ផលស្រូវដែលប្រមូលបាន ត្រូវទុកដាក់ក្នុងជង្រុកឲ្យបានល្អដោយការពារកុំឲ្យសត្វកណ្តុរ មាន់ ទា ចូលស៊ី និងមិនឲ្យទទឹក ។
No comments:
Post a Comment