ជួយលើកំពស់វិស័យកសិកម្មកម្ពុជា ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការរកឯកសារ និងបទពិសោធន៍ផ្សេងៗ ដែលជាកត្តាជំរុញឲ្យវិស័យកសិកម្មនៅកម្ពុជាកាន់តែមានភាពរីកចំរើន។
Wednesday, March 15, 2017
បច្ចេកទេសដាំដុះដំណាំសណ្តែកដី
សណ្តែកដី ចាត់ចូលក្នុងអំបូរ
Leguminosea ដែលមានឈ្មោះវិទ្យាសាស្ត្រ
Aarachis hypogeae L. ។ សណ្តែកដីមានសារប្រយោជន៍ច្រើនយ៉ាង និងមានជាតិប្រេងខ្ពស់ជាងដំណាំក្នុងអំបូរសណ្តែកផ្សេងៗទៀតហើយដែលមានរហូតដល់
៤០-៦០ ភាគរយ ។ នៅក្នុងប្រទេសកម្ពុជា ដំណាំសណ្តែកដីត្រូវបានកសិករដាំជាដំណាំរួមផ្សំតែប៉ុណ្ណោះ
ដូចនេះផ្ទៃដីដាំដុះសណ្តែកដីប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ អាស្រ័យតាមតម្រូវការទីផ្សារ
។ ក្នុងឆ្នាំ ២០០៣-២០០៤ ផ្ទៃដីដាំដុះសរុបមានប្រហែល ១៥.០០០ ហិកតា
ដែលមានទិន្នផលជាមធ្យម ០.៧៣ តោន/ហិកតា ។
១. ពេលវេលាដាំដុះ
ចំពោះការដាំដុះនៅដើមរដូវវស្សា
គឺត្រូវលៃយ៉ាងណាឲ្យពេលប្រមូលផលផុតរដូវភ្លៀង ។ នៅតាមតំបន់ទន្លេគេច្រើនដាំចាប់ពីខែមេសា
ឬខែឧសភានិងនៅពេលទឹកស្រកគឺចាប់ពីខែតុលា-វិចិ្ជកា ។ សម្រាប់តំបន់ខ្ពង់រាបគេអាចដាំនៅខែកក្កដា
។ ពេលវេលាដាំដុះអាចខុសគ្នាពីនេះ អាស្រ័យទៅតាមតំបន់និងប្រភេទពូជ ។
២. ការរៀបចំដី
ត្រូវរៀបចំដីឲ្យរួចរាល់សិនមុនពេលដាំហើយដីត្រូវមានសភាពសើមល្មម
។ យើងត្រូវជ្រើសរើសប្រភេទដីល្បាយខ្សាច់ដែលជាដីធូផុសល្អ ស្រស់ទឹកល្អនិងមិនជាំទឹក
ដើម្បីឲ្យដំណាំចុះមើមបានល្អ និងមិនរលួយ ។ ការរៀបចំដី
គឺត្រូវភ្ជួរដីឲ្យបាន ២-៣ ដង និងមានជម្រៅពី ១៥-២០ ស.ម ។ ចំពោះការដាំលើដីដែលជាប្រភេទដីឥដ្ឋ
ទាមទារការរាស់ដីឲ្យបានហ្មត់ល្អ និងត្រូវមានប្រព័ន្ធរំដោះទឹកចេញពេលភ្លៀងខ្លាំង
។ ជាទូទៅ ការដាំលើដីឥដ្ឋមិនសូវបានផលល្អដូចការដាំលើដីល្បាយខ្សាច់ទេ។
៣. ការជ្រើសរើសពូជ
ត្រូវជ្រើសរើសពូជសណ្តែកដីណាដែលមានទិន្នផលខ្ពស់
អាយុកាលខ្លីធន់នឹងជម្ងឺ និងមានតំលៃនៅលើទីផ្សារ ។ ចំណែកគ្រាប់ពូជត្រូវជ្រើសរើសគ្រាប់ពូជដែលមានភាពសុទ្ធល្អ
អាត្រាដំណុះខ្ពស់ ថ្លោសល្អមិនស្វិត និងមិនមានការបំផ្លាញពីសត្វល្អិត ។
៤. វិធីដាំ
ក្នុងការដាំដុះសណ្តែកដី គេអាចអនុវត្តបានច្រើនរបៀបផ្សេងគ្នាអាស្រ័យទៅតាមប្រភេទពូជធ្ងន់
ឬស្រាល ដូចមានក្នុងតារាងខាងក្រោម ។
ប្រភេទពូជ
(អាយុកាល)
|
របៀបដាំ
|
ចន្លោះជួរ
x ចន្លោះគុម្ព (ស.ម)
|
គ្រាប់/គុម្ព
|
ជម្រៅដាំ
(ស.ម)
|
ចំនួនដើម/
ហ.ត (ដើម)
|
ស្រាល
(៩០-១២០ ថ្ងៃ)
|
បុករណ្តៅ
|
៨០x៣០ឬ៣៥x១៧ឬ៤០x១៥
|
២
|
៥-៦
|
៤១៦២៥-
១៦៧៥៨០
|
ឆូតចង្អូរ
|
៤០x១០ឬ៣៥x៨ឬ៣០x១០
|
២៥០.០០០-៣៣៣.៣០០
|
|||
ធ្ងន់(១៥០-១៧០
ថ្ងៃ)
|
ឆូតចង្អូរ
|
៥០x២០ឬ៤០x៣០
|
៨៣.២៥០-
១០០.០០០
|
៥. ការប្រើប្រាស់ជី
ការប្រើប្រាស់ជីគីមីរួមផ្សំជាមួយជីធម្មជាតិលើដំណាំសណ្តែកដី
គឺអាស្រ័យទៅតាមប្រភេទដី ។ ចំពោះដីល្បាយខ្សាច់ (ដីព្រៃខ្មែរ
ដីប្រទះឡាង) ប្រើប្រាស់ជីអ៊ុយរ៉េ ១២៤ គ.ក ជី DAP ៩៥
គ.ក និងជី KCI ៣៧ គ.ក ក្នុងមួយហិកតា ។
ចំណែកដីល្បាប់ ឬដីឥដ្ឋ (ដីកំពង់សៀម ដីឡាបានសៀក ដីទួលសំរោង ដីកៀនស្វាយ)
ប្រើប្រាស់ជីអ៊ុយរ៉េ ១៧៤ គ.ក ជី DAP ១០៧ គ.ក និងជី KCI
៤៥ គ.ក ក្នុងមួយហិកតា ។ ដោយប្រើប្រាស់ ១០០ ភាគរយនៃ P និង ៥០ ភាគរយនៃ N និង K សម្រាប់ទ្រាប់បាតពេលដាំចំណែក
N និង K ដែលនៅសល់ ៥០ ភាគរយទៀតសម្រាប់បំប៉នពេលសណ្តែកដី
មានអាយុ ៣-៤ សប្តាហ៍ ។
៦. ការថែទាំ និងការកំចាត់ស្មៅ
ការជម្រះស្មៅត្រូវធ្វើមុនពេលដាក់ជី
។ នៅមុនពេលសណ្តែកចេញផ្កា ត្រូវធ្វើស្មៅម្តងទៀត និងពូនគល់ផង ដើម្បីពន្លូញផ្កាចាក់ចូលក្នុងដីបានច្រើន
និងធ្វើឲ្យមើមកកើតបានច្រើនផងដែរ ។ នៅពេលសណ្តែកអាយុបានបីខែ ត្រូវបញ្ឈប់ការធ្វើស្មៅ
ព្រោះវានឹងនាំឲ្យប៉ះពាល់ដល់មើមក្នុងដី ។
៧. ជំងឺ និងសត្វល្អិតចង្រៃ
ជម្ងឺ:
មានជម្ងឺជាច្រើនដែលកើតលើដំណាំសណ្តែកដី តែជម្ងឺដែលអាចធ្វើឲ្យមានការបាត់បង់ទិន្នផលខ្លាំង
គឺជម្ងឺអុតស្លឹក និងច្រែះដែក ដែលបង្កឡើងដោយផ្សិត ជម្ងឺរលួយត្រួយ
និងរលាកកូនដំណាំ ជម្ងឺវីរុសឆ្នូត និងណេក្រូស៊ីសលើត្រួយ
ជាជម្ងឺបង្កឡើងដោយវីរុស ។ គេអាចបង្កាជម្ងឺវីរុសឆ្នូត
ដោយការប្រើគ្រាប់ពូជដែលគ្មានជម្ងឺ ចំណែកជម្ងឺណេក្រូស៊ីសលើត្រួយ
គេអាចបង្កាដោយប្រើការដាំដុះទាន់ពេលវេលា និងចន្លោះគុម្ពជិតគ្នា ។
សត្វល្អិតចង្រៃ: គេសង្កេតឃើញមានពពួកស្រមោច ដែលពេលខ្លះអាចបំផ្លាញទិន្នផលសណ្តែកដីដោយផ្ទាល់តាមរយៈការស៊ីបំផ្លាញកូនរបស់សណ្តែក ។ គេអាចកំចាត់វាដោយបាញ់ថ្នាំក្លូពិរីយ៉ូស (Chlopirios) នៅរយៈពេល ១០ ថ្ងៃក្រោយចេញផ្កា ។ ពពួកដង្កូវស៊ីញ៉េ មមាច ទ្រីប និងចៃ បង្កការបំផ្លាញដោយប្រយោលលើដំណាំ ។ ឧទាហរណ៍ ទ្រីប និងចៃជាភ្នាក់ងារចម្លងជម្ងឺវីរុស ។ គេអាចកំចាត់វាបានដោយប្រើថ្នាំកាបូស៊ុលហ្វាន ២០ ភាគរយ EC (Carbosulfan 20% EC ) ក្នុងកម្រិត ៤០ ម.ល លាយទឹក ២០ លីត្រ ។
សត្វល្អិតចង្រៃ: គេសង្កេតឃើញមានពពួកស្រមោច ដែលពេលខ្លះអាចបំផ្លាញទិន្នផលសណ្តែកដីដោយផ្ទាល់តាមរយៈការស៊ីបំផ្លាញកូនរបស់សណ្តែក ។ គេអាចកំចាត់វាដោយបាញ់ថ្នាំក្លូពិរីយ៉ូស (Chlopirios) នៅរយៈពេល ១០ ថ្ងៃក្រោយចេញផ្កា ។ ពពួកដង្កូវស៊ីញ៉េ មមាច ទ្រីប និងចៃ បង្កការបំផ្លាញដោយប្រយោលលើដំណាំ ។ ឧទាហរណ៍ ទ្រីប និងចៃជាភ្នាក់ងារចម្លងជម្ងឺវីរុស ។ គេអាចកំចាត់វាបានដោយប្រើថ្នាំកាបូស៊ុលហ្វាន ២០ ភាគរយ EC (Carbosulfan 20% EC ) ក្នុងកម្រិត ៤០ ម.ល លាយទឹក ២០ លីត្រ ។
៨. ការប្រមូលផល
ដំណាំសណ្តែកដីដែលទុំល្មមអាចប្រមូលផលបាន
គឺនៅពេលដែលដើមចាប់ផ្តើមស្រពោន ហើយស្លឹកប្រែពណ៌លឿងហើយជ្រុះ និងផ្នែកខាងក្នុងនៃសំបកមានពណ៌ត្នោត
។ ការប្រមូលផលមិនត្រូវយឺតយ៉ាវទេ ព្រោះវាធ្វើឲ្យបាត់បង់គុណភាព និងបរិមាណដោយដីរឹងពិបាកប្រមូលផល
។
ការប្រមូលផលឆាប់ពេកក៏មិនល្អដែរ ព្រោះវាបណ្តាលឲ្យផ្លែឆាប់ខូច កម្រិតជាតិប្រេងតិច និងទិន្នផលទាប ។ យើងអាចដកដោយដៃ ឬប្រើនង្គ័លភ្ជួរដើម្បីប្រមូលផល ។ ការប្រមូលផលដោយប្រើនង្គ័ល មានភាពឆាប់រហ័សហើយមើមដែលសល់ក្នុងដីក៏មានតិចតួចដែរ ។ ការប្រមូលផលដោយដៃ ចំណាយពេលយូរដែលនាំឲ្យដីចាប់ ផ្តើមរឹងមុនពេលប្រមូលផលចប់ ។
ការប្រមូលផលឆាប់ពេកក៏មិនល្អដែរ ព្រោះវាបណ្តាលឲ្យផ្លែឆាប់ខូច កម្រិតជាតិប្រេងតិច និងទិន្នផលទាប ។ យើងអាចដកដោយដៃ ឬប្រើនង្គ័លភ្ជួរដើម្បីប្រមូលផល ។ ការប្រមូលផលដោយប្រើនង្គ័ល មានភាពឆាប់រហ័សហើយមើមដែលសល់ក្នុងដីក៏មានតិចតួចដែរ ។ ការប្រមូលផលដោយដៃ ចំណាយពេលយូរដែលនាំឲ្យដីចាប់ ផ្តើមរឹងមុនពេលប្រមូលផលចប់ ។
៩. ការទុកដាក់ក្រោយពេលប្រមូលផល
ត្រូវហាលសណ្តែកដីដែលទើបដកហើយដោយផ្ងារគល់ឡើងលើ
ក្នុងរយៈពេល ៤-៥ ម៉ោង បើកម្តៅថ្ងៃខ្លាំង តែបើកកម្តៅខ្សោយត្រូវហាលពីមួយទៅពីរថ្ងៃ
។ បន្ទាប់មក ត្រូវគរជាពំនូកដើម្បីឲ្យស្ងួតយឺតៗ ។ នៅពេលស្ងួតល្មមហើយ ត្រូវដាក់គរលើរានខ្ពស់ផុតពីដី
។ មិនត្រូវទុកសណ្តែកដីក្រោមពន្លឺព្រះអាទិត្យយូរជាងពីរថ្ងៃបន្ទាប់ពីប្រមូលផលនោះទេ
។ បើនៅសើម ឬបន្ទាប់ពីត្រូវភ្លៀង មិនត្រូវគរទេ ព្រោះដើមនិងស្លឹករបស់វាអាចរលួយ
។ ត្រូវសម្អាតឃ្លាំង ឬជង្រុកឲ្យបានល្អ រួចហើយធ្វើការសម្លាប់មេរោគក្នុងឃ្លាំង
។ មើមសណ្តែកត្រូវទុកទាំងសំបក ដើម្បីការពារសត្វល្អិត ។
ដំណាំពពាយ និងប្រយោជន៍របស់វា
ពពាយដែលមានឈ្មោះជាភាសាអង់គ្លេសហៅថា 'Wing
Bean' និងមានឈ្មោះជាវិទ្យាសាស្ត្រថា 'Psopho carpus
Tetragonolobus' ហើយត្រូវបានគេស្គាល់ជាទូទៅថា Goa Bean
គឺជាប្រភេទរុក្ខជាតិម្យ៉ាងក្នុងអម្បូរណ៍ជារុក្ខជាតិវល្លិ
ច្រើនមានដុះភាគច្រើននៅក្នុងប្រទេសដែលមានអាកាសធាតុក្តៅ មានសំណើម និងជាពិសេសក្រុមប្រទេសដែលស្ថិតនៅតាមខ្សែបណ្តោយអេក្វាទ័រ។
គេឃើញដំណាំពពាយមានដុះយ៉ាងច្រើននៅ ឥណ្ឌា ភូមា ស្រីលង្កា វៀតណាម ថៃ ហ្វីលីពីន
កម្ពុជា ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត ។ ប្រភេទដំណាំស្រដៀងគ្នានេះត្រូវបានគេឃើញមានដាំនៅអាមេរិក
ក្នុងរដ្ឋខ្លះ ។
វាជាប្រភេទដំណាំវល្លិ ដែលអាចដុះលូតលាស់ពីប្រវែង ៣ ទៅ ៤ម៉ែត្រ
ទៅលើ ឬវាអាចសួតាមមែកឈើ ។ សំបករបស់ដើមវាមានសណ្ឋានដូចទៀន (ក្រមួន) ចំពោះផ្លែខ្ចីរបស់វាវិញមានសណ្ឋានជាជ្រុងមានជាយក្រែងតាមជ្រុងនីមួយៗ
អង្កាញ់ៗ នៅពេលផ្លែរបស់វាទុំ វានឹងប្រេះបែកបង្ហាញឲ្យឃើញ ដែលនៅខាងក្នុងជាច្រើនគ្រាប់,
គ្រាប់ទាំងនោះមានទំហំប៉ុនៗគ្រាប់សណែ្តកសៀង ផ្ការបស់ពពាយច្រើនមានពណ៌ខៀវស្វាយ
។
គេបានដឹងជាយូរមកហើយថា ផ្លែពពាយសម្បូរណ៍ទៅដោយសារធាតុចិញ្ចឹមជាច្រើនដ៏មានប្រយោជន៍ជាពិសេសគឺប្រូតេអ៊ីន
ជាតិកាល់ស្យូម និងជាតិដែក នៅមានសារធាតុចិញ្ចឹមច្រើនមុខទៀតនៅក្នុងផ្លែរបស់វា
។
នៅប្រទេសខ្លះគេដាំដំណាំពពាយសម្រាប់ឲ្យវាជួយបង្កើតគុណភាពរបស់
ដី និងរក្សាឲ្យដីនៅតែមានគុណភាពល្អជានិច្ច ហេតុដែលធ្វើដូច្នេះនោះក៏ព្រោះតែដំណាំពពាយវាជួយបឺតស្រូបយកនី
ត្រូហ្សែនពីក្នុងខ្យល់មករក្សាទុកនៅក្នុងឫសរបស់វា និងទៅក្នុងដី ។
វាជារុក្ខជាតិមួយប្រភេទដែលពុំទាមទារឲ្យយើងដាក់ជីឲ្យវាឡើយ វាត្រូវការជីតិចតួចណាស់
ពីព្រោះវាអាចបឺតស្រូបសារជាតិចិញ្ចឹមពីក្នុងខ្យល់បានដោយខ្លួនឯង ។
នៅក្នុងផ្លែពពាយទំងន់ ១៨២ក្រាម គេបានរកឃើញមានសារធាតុចិញ្ចឹមដូចមានរាយខាងក្រោម
:
* Protein ៥៤ក្រាម
·
Carbohydrates 15
ក្រាម
·
Water 15.2 ក្រាម
·
Ash 7.2 ក្រាម
* Calories
·
Total Calories 3115 Kj
·
Calories Fro Fat 1043 Kj
·
Calories From Carbohydrate 1294
Kj
·
Calories From Protein 783 Kj
* Carbohydrate
·
Dictry Fiber 75.9g
·
Starch 75.9g
·
Sugars 75.9g
·
Clucose 75.9g
·
Sucrose 75.9g
·
Fructose 75.9g
·
Lactose 75.9g
·
Maltose 75.9g
·
Gatactose 75.9g
* Vitamin
·
Thiamin 1.9
ម.ក្រ
·
ReboFlavin 0.8
ម.ក្រ
·
Niacin 5.6 ម.ក្រ
·
Vitamin B6 0.3
ម.ក្រ
·
Betaine 1.4
ម.ក្រ
·
Folate 81.9
ម.ក្រ
·
Pantothenic Acid 1.4 ម.ក្រ
* Fats
·
Total fat 29.7 g
·
Saturated fat 4.2 g
·
Mono fat 10.9 g
·
Poly fat 7.9 g
* Minerals
·
Calcium 801 mg
·
Cooper 5.2 mg
·
Iron 24.5 mg
·
Magnesium 326 mg
·
Manganese 6.8 mg
·
Phosphorus 821 mg
·
Potasium 1778 mg
·
Selenium 14.9 mg
·
Sodium 69.2 mg
·
Zinc 8.2 mg
* Amino Aeid
·
Alanine 1893 mg
·
Arginine 3433 mg
·
Aspartate 5801 mg
·
Cystine 992 mg
·
Glutamate 7298 mg
·
Glycine 2078 mg
·
Histidine 1438
·
Isoleurine 2672 mg
·
Leucine 4544 mg
·
Lysine 3887 mg
·
Methionine 648 mg
·
Phenylalanine 2601 mg
·
Proline 3502 mg
·
Serine 2248 mg
·
Threonine 2146 mg
·
Tryphan 1387 mg
·
Tyrosine 2651 mg
·
Valine 2785 mg
សណ្តែកពពាយត្រូវបានគេចាត់ថា ជាពពួកសណ្តែកដែលមានចំនួនកាល់ស្យូមច្រើនជាងគេក្នុងចំណោម
ប្រភេទសណ្តែកដទៃឯទៀត ។
សារធាតុកាល់ស្យូមនេះវាមានមុខងារធ្វើឲ្យគ្រោងឆ្អឹងដុះលូតលាស់បានល្អ
។ កាល់ស្យូមនេះក៏ជួយផងដែរ ដល់ការស្ថាបនាឆ្អឹងយើងធ្វើឲ្យឆ្អឹងរឹងមាំល្អ និងជួយការពារឆ្អឹងយើងពីជម្ងឺតម្កាត់ផ្សេងៗទៀត
។ មិនត្រឹមតែជួយឲ្យគ្រោងឆ្អឹងដុះលូតលាស់បានល្អនោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្បូរណ៍ទៅដោយជាតិរ៉ែជាច្រើនប្រភេទទៀត
សម្រាប់ជួយទ្រទ្រង់ដល់សុខភាពរបស់យើង ។
គេបានចាត់ទុកថា
ផ្លែពពាយមិនមែនល្អសម្រាប់តែមនុស្សយើងប៉ុណ្ណោះទេ, ប៉ុន្តែគេក៏អាចឲ្យសត្វស៊ីជាចំណីបានផងដែរ ពីព្រោះវាមានប្រូតេអ៊ីនច្រើនណាស់
។
ដើមពពាយមានមើមដែលយើងអាចយកមកបរិភោគបាន ស្លឹក មើម ផ្កា ផ្លែ សឹងបរិភោគបានទាំងអស់
។
ស្លឹករបស់វាអាចឲ្យគេយកមកហាន់ឲ្យល្អិតធ្វើជាចំណីជ្រូក គោ
និងមាន់ ទា បាន ។
បើយើងអាចដាំវាឲ្យបានច្រើន
យើងអាចបេះស្លឹកវាឲ្យសត្វស៊ីជាចំណីបាន ទាំងមានប្រយោជន៍ជួយដីឲ្យល្អផង
។
គ្រាប់របស់វាអាចឲ្យគេយកមកធ្វើជាទឹកសណ្តែក តៅហ៊ូ
បានដូចសណ្តែកសៀងដែរ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
Subscribe to:
Posts (Atom)