Thursday, March 2, 2017

បទពិសោធន៍​ការពារ​ជំងឺ​ដែល​កើត​លើ​ដំណាំ​បន្លែ​



ក្នុង​ការដាំដុះ​បន្លែ កសិករ​តែងតែ​ជួបប្រទះ​បញ្ហា​មួយចំនួន​ដូចជា សត្វល្អិត និង​ជំងឺ​ដែល​បំផ្លាញ​លើ​ដំណាំ​ដែល​ជា​កត្តា​មួយ​​យ៉ាង​សំខាន់​ជំរុញ​ឲ្យ​ទិន្នផល​ដំណាំ​ថយចុះ ។ នៅពេលនេះ យើង​សូម​លើកយក​បទពិសោធន៍​ការពារ​ជំងឺ​មួយចំនួន​របស់​កសិក​រ​ដូចជា​​ជំងឺ​រលាក​អុជ ( ច្រេះ ) ជំងឺ​ក្រា​ភ្លើង ជំងឺ​កួចក ( ស្វិត​ដើម ) ជំងឺផ្សិត​ក្រោម​ធាង​ជូន​បងប្អូន​កសិករ​ផ្សេងទៀត ទុក​ជា​គំនិត​ធ្វើ​ការដក​​ពិសោធន៍ និង​សាកល្បង​តាម ។​

ក​. ជំងឺ​កួចក (​ស្វិត​ដើម​)
តាម​ការសង្កេត​របស់​កសិករ​កន្លងមក​បានឲ្យដឹងថា ជំងឺ​នេះ​ច្រើន​កើត​នៅ​ខែវស្សា​ជា​ពិសេស​ពេល​មាន​ភ្លៀង​ដើម​ដៃ​ហើយ​​បណ្តាលមកពី​មូលហេតុ​ដូចខាងក្រោម :
 ១. មូលហេតុ :
  • យក​គំរប​សើម​មក​គ្រប​លើ​រង​ដំណាំ ដូចជា​ចំបើង​សើ​ម​
  • ប្រើ​អាចម៍គោ​ស្រស់​
  • ដី​សើម​មាន​ជាតិ​ប្រៃ​ច្រើន​
  • ដី​ហាប់​មុខ​លើ អត់​ជ្រាប់​ទឹក ធ្វើឲ្យ​ដី​ស្រទាប់​ក្រោម​មាន​ចំហា​យក្តៅ​កើត​មួល​ក​
  • ដាក់​ជី​លើ​ដំណាំ​ហើយ​ស្រោច​ទឹក​មិន​គ្រប់គ្រាន់ ឬ​ប្រើ​ទឹក​ច្រើន ។​
២. រោគសញ្ញា :
ដំណាំ​ដែល​កើត​ជំងឺ​នេះ មាន​រោគសញ្ញា​ដូចខាងក្រោម :
  • គល់​ស្ពៃ​មាន​ពណ៌​ក្រមៅ​ប្រផេះ ឫស​ដាច់​អស់​ត្រឹម​គល់​ដើម តែ​ស្លឹក​នៅ​ស្រស់​
  • មាន​ចេញ​ផ្សិត​នៅ​គល់​ស្ពៃ ( ប្រសិន​អាកាសធាតុ​មាន​ខ្យល់​ហប់ ) ។​
៣. វិធានការ​ការពារ :
​ដើម្បី​ការពារ​ជំងឺ​នេះ លោកពូ ហែម សាវឿន គាត់​មាន​បទពិសោធន៍​ប្រើ​សាច់ជូរខៀវ ។​
ខ​. ជំងឺ​រលាក​
តាម​បទពិសោធន៍​របស់​កសិក​រទាំង​ប៉ុន្មាន​ខាងលើ បានឲ្យដឹងថា​ជំងឺរលាកនេះកើ​ត​ឡើងដោ​យ​សារ​មូលហេតុ​ដូចខាងក្រោម :
១. មូលហេតុ :
  • ស្រោច​ជី​មិន​បាន​លាង​ទឹក​ធម្មតា (​ទឹកស្អាត​) តាម​ក្រោយ​
  • មាន​ភ្លៀង​ច្រើនពេក​
  • ដាក់​ជី​លើ​ដំណាំ​នៅពេល​ដី​សើម​ខ្លាំង​
  • ប្រើ​គំរប​សើ​ម ដូចជា ចំបើង​សើម ... ។​
២. រោគសញ្ញា :
ជំងឺ​នេះ​លេចចេញ​នូវ​រោគសញ្ញា​ដូចខាងក្រោម :
  • បែកញើស​ក្រោម​ស្លឹក កន្លែង​ដែល​ចេញ​ញើស​ស្លោក បាក់ រលួយ ។​
៣. វិធានការ​ការពារ :
ដើម្បី​ការពារ​ទប់ទល់​នឹង​ជំងឺ​នេះ កសិករ​គាត់​មាន​បទពិសោធន៍​មួយចំនួន​ដូចជា :
  • យក​ស្លឹក​សង្កែ ឬ​ស្លឹក​រាំង​បុក​ឲ្យ​ម៉ដ្ឋ​ត្រាំ​ទឹក ។ រួច​យក​ទឹក​ថ្នាំ ១០ លីត្រ​នេះ លាយ​ទឹក​ធម្មតា ១០ លីត្រ បាញ់​លើ​ដំណាំ​
  • ក្តិច​កន្លែង​ដែល​កើត​ជំងឺ​ចោល​
  • ត្រូវ​យក​ទៅ​ចោល​ឲ្យ​ឆ្ងាយ​ពី​ចំការ នូវ​កំទេចកំទី​សំរាម​ដែល​កើត​ជំងឺ​
  • យក​ស្លឹក​រាំង ១ តៅ បុក​ឲ្យ​ម៉ដ្ឋ​លាយ​ជាមួយនឹង​ចុងអង្ករ​បន្តិច​យក​ទៅ​ត្រាំ​ទឹក ។ បន្ទាប់មក យក​ទឹក​ថ្នាំ ១០ លីត្រ លាយ​ជាមួយ​​ទឹក​ធម្មតា ១០ លីត្រ រួច​បាញ់​លើ​ដំណាំ ។​
គ​. ជំងឺ​អុជ (​ច្រេះ​ដែក​)
​តាម​បទពិសោធន៍​របស់​កសិក​រ​ឃើញថា មូលហេតុ​ដែល​បណ្តាលឲ្យ​កើត​ជំងឺ​នេះ​គឺ :
១. មូលហេតុ :
  • ដី​ខ្វះ​ជីជាតិ ជាពិសេស​ជី​អាសូត​
  • ប្រើ​ជីគីមី​ស្រោច​លើ​ដំណាំ​ដោយ​មិន​បាន​លាង​ទឹក​
  • ដី​ក្តាំង​ស្រទាប់​លើ​
  • ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ហើយ មិន​បាន​ស្រោច​ទឹក​លាង​ទឹកភ្លៀង​ចេញ លើ​ដំណ
  • តាម​បទពិសោធន៍​កន្លងមក​ឃើញ​ថា​ការដាំ​នៅលើ​ដី​ល្បាយ ងាយ​កើត​ជាង​នៅលើ​ដីឥដ្ឋ ។
២. រោគសញ្ញា :
ជំងឺ​នេះ​លេចចេញ​នូវ​រោគសញ្ញា ដូចជា មាន​អុជ​ពណ៌​ច្រេះ​លេចចេញ​នៅលើ​ផ្ទៃ​ស្លឹក​ផ្នែក​ខាង​ក្រោម​រួច​ឆ្លង​មកដល់​ផ្ទៃ​ស្លឹក​​ផ្នែក​ខាងលើ ។​
៣. វិធានការ​ការពារ :
ជំងឺ​នេះ​លេចចេញ​នូវ​រោគសញ្ញា ដូចជា មាន​អុជ​ពណ៌​ច្រេះ​លេចចេញ​នៅលើ​ផ្ទៃ​ស្លឹក​ផ្នែក​ខាង​ក្រោម​រួច​ឆ្លង​មកដល់​ផ្ទៃ​ស្លឹក​​ផ្នែក​ខាងលើ ។​
ឃ​. ជំងឺ​ក្រា​ភ្លើង​
​ជំងឺ​នេះ កសិករ​តែងតែ​សង្កេតឃើញថា​វា​បណ្តាល​មកពី​មូលហេតុ​មួយចំនួន​ដូច​ខាងក្រោម :
១. មូលហេតុ :
  • ដី​ខ្វះ​ជីជាតិ ក្តាំង​ផ្នែក​ខាងក្រោម​
  • ទឹក​ច្រើន ជោគជាំ​
  • អាកាសធាតុ​ប្រែប្រួល មាន​ខ្យល់​ហប់​ក្តៅ ធ្វើឲ្យ​ជំងឺ​នេះ​ឆ្លង​លឿន ។
២. រោគសញ្ញា :
តាម​ការសង្កេត​របស់​កសិករ​ឃើញថា ជំងឺ​នេះ​មាន​ស្លឹក​ក្រហម​រួញៗ (​ដូច​នំក្រៀប​) និង​ឆ្លង​លឿន​នៅពេល​អាកាសធាតុ​​ស្ងួត ។​
៣. វិធានការ​ការពារ :
​ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​នេះ កសិករ​គាត់​តែងតែ​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ដូច​ខាងក្រោម :
  • ការដក​រុក្ខជាតិ​ដែល​កើត​ជំងឺ​ចោល​
  • យក​កំប្លោក ឬ​ស្លឹកឈើ​ងាប់​ដុត​យក​ផេះ​បាច​លើ​ដំណាំ រួច​ស្រោច​ទឹក​លាង​ផេះ​ឲ្យ​ស្អាត (​ត្រូវ​បាញ់​ទឹក​លាង​ឲ្យ​ច្រើនកុំ​ខ្លាច​ដំណាំ​ដួល​) ។​
​សរុបមក តាម​បទពិសោធន៍​របស់​កសិក​រ កន្លង​មក​ដើម្បី​ការពារ​ជំងឺ​ទាំង​ប៉ុន្មាន​ខាងលើ​ជារួម​ត្រូវអនុវត្ត​នូវ​ចំណុច​មួយ​​ចំនួន​ដូចខាងក្រោម :
  • ត្រូវ​កាត់បន្ថយ​ការប្រើ​ជីគីមី និង​បង្កើន​ការប្រើ​ជីធម្មជាតិ​ឲ្យបាន​ច្រើន​
  • ក្រោយ​ពី​ស្រោច​ជី​ហើយ ត្រូវ​ស្រោច​ទឹក​ធម្មតា​លាង​សំអាត​ដំណាំ​តាម​ក្រោយ
  • ជៀសវាង​ការប្រើ​គំរប​សើម​គ្រប​លើ​រង​ដំណាំ​
  • ដើរ​ដក​រុក្ខជាតិ​ដែល​កើត​ជំងឺ​ចោល និង​កាក​សំណល់​រុក្ខជាតិ​ដែល​កើត​ជំងឺ​ត្រូវ​ដុត​ចោល ឬ​យក​ទៅ​ចោល​ឲ្យ​ឆ្ងាយ​ពី​ចំការ​
  • ធ្វើ​ស្មៅ លើ​រង​ដំណាំ​ឲ្យបាន​ស្អាត​
  • ការពារ​កុំឲ្យ​ដីស្រទាប់លើ​ក្តាំង​
  • ការពារ​កុំ​ឲ្យ​ដី​ភាព​ជាំ​ទឹក​ខ្លាំង ឬ​ជាំ​ទឹក​ជាប់៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment