ពូជប៉េងប៉ោះ 'នាងតំ' គឺជាពូជប៉េងប៉ោះដែលបានធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ
និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នាចុងឆ្នាំ ២០០៦ ។
បន្ទាប់ពីបានធ្វើការពិសោធន៍អស់រយៈពេលប្រាំមួយរដូវ (បីឆ្នាំ)កន្លងមក ។ បច្ចុប្បន្នពូជប៉េងប៉ោះ 'នាងតំ'បាននឹងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
លក្ខណៈពិសេសៗរបស់ពូជប៉េងប៉ោះ 'នាងតំ'
ការលូតលាស់
ពូជ 'នាងតំ'
ជាពូជលូតលាស់មានកំណត់ បានន័យថា ក្រោយប្រមូលផល ដើមរបស់វានឹងងាប់
។ ពូចនេះមានកម្ពស់ចាប់ពី ៦០ ស.ម ទៅ ៧០ ស.ម ដែលចាប់ចេញផា្កនៅរយៈពេល ៥០
ថ្ងៃ ចេញផ្លែនៅរយៈពេល ៥៦ថ្ងៃ និងចាប់ផ្តើមទុំនៅរយៈពេល ៨៥ ថ្ងៃ
ក្រោយថ្ងៃដុះ ។ គេអាចធ្វើការប្រមូលផលចំនួនពីរលើក
ដោយលើកទីមួយអាចចាប់ផ្តើមនៅរយៈពេល ២០-២៥ ថ្ងៃ ក្រោយចេញផ្លែ និងលើកទីពីរ
នៅរយៈពេលមួយសប្តាហ៍ ឬពីរសប្តាហ៍ ក្រោយប្រមូលផលលើកទីមួយ ។
ភាពធន់នឹងកម្តៅ
ជាទូទៅកសិករធ្វើការដាំដុះដំណាំប៉េងប៉ោះ
ចាប់ពីរដូវទឹកសម្រក ឬរដូវរំហើយ (តុលា-មករា)
តែសម្រាប់ការដាំដុះក្នុងរដូវក្តៅ (កុម្ភៈឧសភា) តែងតែជួបប្រទះនូវការខូចខាតដែលបណ្តាលមកពីធាតុអាកាសក្តៅខ្លាំងធ្វើឲ្យដំណាំជ្រុះផ្កា និងអត្រាដាក់ផ្លែទាប ។
ម្យ៉ាងទៀតពូជនេះមានលក្ខណះពិសេសមួយ គឺស្លឹកមានរាងមួរដែលធ្វើឲ្យផ្ទៃរំភាយទឹកតូចដែលចាហេតុធ្វើឲ្យពូជនេះធន់ទ្រាំទៅនឹងកំដៅ
។ ដោយឡែកពូជ 'នាងតំ'
អៈចដាំដុះបានទាំងនៅរដូវ
ទឹកសម្រក និងនៅរដូវក្តៅ ។
ភាពធន់នឹងជំងឺ
ពូជប៉េងប៉ោះ 'នាងតំ' មានភាពធន់ទ្រាំមធ្យមទៅនឹងជំងឺវីរុស
លឿងរួញស្លឹក ដែលជាជំងឺធ្ងន់ធ្ងរមួយដល់ដំណាំប៉េងប៉ោះ ។
ការទុកគ្រាប់ដាំបន្ត
ពូជប៉េងប៉ោះ 'នាងតំ' ជាពូជដែលអាចរក្សាគ្រាប់ពូជទុកដាំដុះ
នៅរដូវបន្តបន្ទាប់ទៀតបាន មិនដូចជាពូជអ៊ីប្រ៊ីដទេ ។
ទិន្នផល
ទិន្នផលរបស់ពូជ 'នាងតំ' អាចខ្ពស់ជាងទិន្នផលរបស់ពូជ
អ៊ីប្រ៊ីដ មួយចំនួនដែលកសិករទិញពីផ្សារ។ ក្នុងរដូវក្តៅបានផលជាមធ្យម ១៩
តោន ក្នុងមួយហិកតា ឯក្នុងរដូវរំហើយបានរហូតដល់ ២៩ តោន ក្នុងមួយហិកតា។
លក្ខណៈផ្លែ
ផ្លែមានរាងមូល
មានទម្ងន់ជាមធ្យម ៩៩ ក្រាម ។ នៅពេលខ្ចី ផ្លែមានពណ៌បៃតង និងមានពណ៌ក្រហមនាពេលផ្លែទុំ
។ សាច់ខាងក្នុងក៏មានពណ៌ក្រហមដែរ ។ នាពេលទុំផ្លែប៉េងប៉ោះពូជនេះមានរសជាតិឆ្ងាញ់
មានកម្រាស់សាច់ស្តើងសមស្របសម្រាប់ការហូបជាបន្លែស្រស់
ដូចជាធ្វើឡុកឡាក់ជាដើម និងមានបរិមាណសារធាតុខនិជចិញ្ចឹមប្រមាណ ៤.៥ ភាគរយ ។
ផ្លែដែលស្រគាលអាចរក្សាទុកបានដល់ ១២ថ្ងៃ
ក្នុងសីតុណ្ហភាពធម្មតា ។
វិធីសាស្ត្រដាំដុះ
កូនប៉េងប៉ោះត្រូវបណ្តុះនៅលើកន្ទោង
រហូតដល់អាយុបាន ២០ ទៅ ៣០ ថ្ងៃ ទើបយកទៅដាំ ។ ចន្លោះពីដើមមួយទៅដើមមួយគឺ
៥០ ស.ម និងចន្លោះជួរគឺ ១០០ ស.ម។ រងដំណាំមានទទឹង ១ ម៉ែត្រ បណ្តោយ ៥ ម៉ែត្រ និងកម្ពស់ ២០ ស.ម ។
ចំពោះការដាំដុះក្នុងរដូវវស្សា (ឧសភា-សីហា) ទាមទារឲ្យមានការលើករងកម្ពស់
២៥-៣០ ស.ម ហើយប្រសិនបើអាចគ្របរងដោយគម្របចំបើង ឬផ្លាស្ទិករឹតតែប្រសើរ
។ នៅពេលដំណាំចាប់ចេញកញ្ចុំផ្កា
(ប្រមាណពីរសប្តាហ៍ក្រោយដាំ)
ត្រូវចាប់ផ្តើមដោតទ្រើង ឬចំណារដើម្បីទប់ដើម
និងចង្កោមផ្លែកុំឲ្យបាក់នៅពេលផ្លែរបស់វារីកធំ ។ ក្នុងផ្ទៃដីមួយហិកតា
គេត្រូវការគ្រាប់ពូជបរមាណ ២០០ ក្រាម ទៅ ៣០០ ក្រាម សម្រាប់ចន្លោះគុម្ពដូចខាងលើ ។ ក្នុងផ្លែមួយចង្កោមគួរទុកត្រឹម
៤-៥ ផ្លែ ដើម្បីឲ្យផ្លែធំល្អ និងក្នុងមួយដើមគួរទុក ៥-៦ ចង្កោម បើមានដើមបែកច្រើនយើងគួរធ្វើការកាត់វាចោលខ្លះ
។
ការប្រើប្រាស់ជី
ការប្រើប្រាស់ជីតាមបច្ចេកទេស
នឹងនាំឲ្យទទួលបានទិន្នផលខ្ពស់ ព្រមទាំងគុណភាពផ្លែល្អ ។
កម្រិតជីដែលអៈចប្រើប្រាស់គឺ ៧៥:៣០:១០០ គ.ក្រ ក្នុងមួយហិកតា នៃ N : P2O5 : K2O ។
ការប្រើប្រាស់ជីអាចលើសពីនេះ អាស្រ័យទៅតាមកម្រិតជីជាតិរបស់ដី
។ ការបាចជីអាចចែកជាបីលើក គឺទ្រាប់បាតមុនដាំ (៥០ ភាគរយ)
បំប៉នលើកទីមួយពេលចេញផ្កា ២៥ ភាគរយ និងបំប៉នលើកទីពីរ
ក្រោយប្រមូលផលលើកទីមួយ ២៥ ភាគរយ នៃជីទាំងបីប្រភេទ ។
ការប្រមូលផល
នៅពេលផ្លែចាប់ផើ្តមប្រែពណ៌ក្រហមបាន ១០-២០
ភាគរយ ឬនៅរយៈពេល ២០-២៥ ថ្ងៃ ក្រោយចេញផ្លែគេអាចធ្វើការប្រមូលផលបាន ។
ការប្រមូលផលនៅដំណាក់កាលនេះ គឺអាចជួយកាត់បន្ថយការខូចខាតពេលដឹកុំបញ្ជូនបានមួយចំណែក
និងអាចរក្សាទុកផ្លែបានច្រើនថ្ងៃ ។
ការទុកដាក់ក្រោយពេលប្រមូលផល
ការបាត់បង់ក្រោយពេលប្រមូលផល
ងាចបណ្តាលមកពីកត្តាពីរ គឺទីមួយការបម្រែបម្រួលសារធាតុចិញ្ចឹមក្នុងផ្លែ
និង ទីពីរការខូចខាតដោយការប៉ះទង្គិច ។ ដើម្បីចៀសវាងការបាត់បង់នេះ កសិករគួរធ្វើការប្រមូលផល
ទុកដាក់ និងដឹកជញ្ជូនឲ្យបានសមស្រប
និងជាពិសេសត្រូវរើសផ្លែដែលខូច ដូចចាស្អុយ មានជំងឺ មានសត្វល្អិតបំផ្លាញ
ជាំ ឬប្រេះ ដាក់ដាច់ដោយឡែកពីផ្លែដែលល្អ ។
No comments:
Post a Comment