ស្តៅ
គឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលប្រជាជនយើងធ្លាប់ស្គាល់ និងតែងតែប្រើវាយកធ្វើថ្នាំព្យាបាលរោគមនុស្ស
សត្វនិងជាបន្លែបរិភោគ ។ មិនតែប៉ុណ្ណោះ ស្តៅអាចប្រើធ្វើជាថ្នាំសំលាប់សត្វល្អិតលើដំណាំស្រូវបានយ៉ាងប្រសើរទៀតផង
។
តាមការបង្ហាញរបស់លោក
ពីន្ស ក្លាវ្ស (Pinz Klaus) នៅក្នុងសិក្ខាសាលាមួយស្តីពីប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិបានឲ្យដឹងថា
កសិករនៅប្រទេសថៃបានយកគ្រាប់ ស្តៅទៅប្រើលើដំណាំស្រូវដើម្បីកំចាត់សត្វល្អិតមួយចំនួនដូចជា
មមាចខៀវ ដង្កូវស៊ីរូងដើម ទ្រីបជញ្ជក់ស្លឹក ដង្កូវហ្វូងពណ៌ត្នោត ស្រឹង ទ្រីបមូលស្លឹក
៘
ចំណែករបៀបធ្វើ
និងប្រើ បង្ហាញជូនខាងក្រោម :
១. របៀបផលិតម្សៅស្តៅ
១. របៀបផលិតម្សៅស្តៅ
ជាដំបូង ត្រូវប្រមូលផ្លែស្តៅដែលទុំជ្រុះនៅ
លើដីយកទៅហាលនៅកន្លែងម្លប់ដែលមានខ្យល់ចេញចូល ( ហាលនៅក្រោមកំដៅថ្ងៃ អាចធ្វើឲ្យសារធាតុសកម្មក្នុងគ្រាប់មួយចំនួនបាត់បង់
និងលែងមានប្រសិទ្ធិភាព ) ។ បន្ទាប់មក នៅពេលហាលស្ងួតយកគ្រាប់ស្តៅមកកិន ឬបុកឲ្យម៉ដ្ឋក្លាយជាម្សៅស្តៅអាចយកទៅប្រើបាន
។ ការប្រើម្សៅស្តៅតិច ហើយថ្មីៗមាន ប្រសិទ្ធិភាពខ្លាំង តែបើចង់ទុកម្សៅប្រើឲ្យបានយូរត្រូវហាលម្សៅនោះក្នុងម្លប់ឲ្យស្ងួត
និងហាលឲ្យយូរបើហាលមិនស្ងួតអាចដុះផ្សិត ឬខូច ។ ក្រោយពីហាលហើយត្រូវទុកក្នុងថង់ប្លាស្ទិក
ឬដបបិទឲ្យជិតកុំឲ្យខ្យល់ចូល និងរក្សាទុកកន្លែងងងឹត
និងត្រជាក់ទើបប្រើបានយូរ ។
បើចង់បានម្សៅល្អ
គួរយកតែគ្រាប់ស្តៅសុទ្ធ (មិនយកសាច់ផ្លែទេ) ដោយលាងច្របាច់យកសាច់ផ្លែចេញ
ឬប្រើខ្សាច់ម៉ដ្ឋច្របាច់យកសាច់ចេញ រួចលាងហាលឲ្យស្ងួត ។
២. របៀបប្រើនៅក្នុងដំណាក់កាលត្រាំគ្រាប់ពូជក្នុងការប្រើប្រាស់ម្សៅស្តៅ គេអាចប្រើបានពីររបៀប:
២. របៀបប្រើនៅក្នុងដំណាក់កាលត្រាំគ្រាប់ពូជក្នុងការប្រើប្រាស់ម្សៅស្តៅ គេអាចប្រើបានពីររបៀប:
របៀបទី
១ : យកម្សៅស្តៅ ១
គីឡូក្រាម ទៅលាយជាមួយទឹកក្នុងបរិមាណមួយដែលសមស្របល្មម អាចត្រាំគ្រាប់ពូជស្រូវ
១៦ គីឡូក្រាមឲ្យលិច ។ យកគ្រាប់ពូជច្រកក្នុងបាវក្រចៅ ហើយត្រាំក្នុងទឹកស្តៅនេះរយៈពេល
៤៨ ម៉ោង រួចស្រង់ផ្អាប់ទុកមួយយប់ ។ ក្នុងរយៈពេលនេះទឹកស្តៅជ្រាបចូលក្នុងគ្រាប់ពូជ
។
របៀបទី
២ : កសិករខ្លះមានដីច្រើន
ត្រូវការគ្រាប់ពូជច្រើនដើម្បីសាប ។ ដូច្នេះគាត់មិនអាចត្រាំគ្រាប់នៅក្នុងពាង
ឬធុងតូចៗបានទេហើយតំរូវឲ្យត្រាំក្នុងទឹកត្រពាំង ឬអូរ ។ ក្នុងករណីនេះ គេអាចប្រើម្សៅស្តៅរោយលើថ្នាលសំណាបមុន
ឬក្រោយពេលសាបគ្រាប់រួច ។ នៅពេលនោះ គ្រាប់ដែលចាប់ផ្តើមដុះថ្មីនឹងស្រូបយកសារធាតុសកម្មកំចាត់សត្វល្អិតតែម្តង
។
៣. របៀបប្រើនៅដំណាក់កាលស្ទូងហើយ
៣. របៀបប្រើនៅដំណាក់កាលស្ទូងហើយ
នៅដំណាក់កាលស្ទូងហើយបាន
៧ ថ្ងៃ អាចប្រើទឹកស្តៅលាយ បាញ់បានដែរ ។ តែការប្រើក្នុងដំណាក់កាលនេះអស់បរិមាណស្តៅច្រើនពី
៤០ ទៅ ៥០ គីឡូក្រាម ក្នុងមួយហិកតា ។ ការលាយទឹកស្តៅបាញ់ប្រើបរិមាណម្សៅ ១
គីឡូក្រាម លាយទឹក ២០ លីត្រ ទុករយៈពេលពី ១ ទៅ ២ យប់ ឬរក្សាទុកនៅកន្លែងងងឹត ហើយត្រជាក់ឲ្យបានតិចជាង
៧ ថ្ងៃ ។ ក្នុងការបាញ់ត្រូវយក ទឹកស្តៅដែលបាន លាយខាងលើមកបាញ់
ដោយលាយជាមួយទឹកធម្មតាក្នុងកំរិតស្មើគ្នា (១:១) ហើយបាញ់នៅពេលមេឃ ស្រទុំ
ឬពេលល្ងាចពីម៉ោង ៤ ដល់ ម៉ោង ៦ ។
យើងខ្ញុំសូមបញ្ជាក់ផងដែរថា
ក្នុងករណីមិនមានគ្រាប់ស្តៅត្រូវប្រើស្លឹកស្តៅជំនួសដោយ បង្កើនបរិមាណស្លឹកស្រស់ក្នុងទំងន់
៣ ដង លើសការប្រើផ្លែ និងគ្រាប់ ។ ដោយយកស្លឹកស្តៅទៅចិញ្ច្រាំឲ្យម៉ដ្ឋ ឬបុក
រួចត្រាំក្នុងទឹកដូចគ្នា៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment