Wednesday, March 15, 2017

ការបាត់បង់​ផលិតផល​ម្ទេស​ក្រោយពេល​ប្រមូល​ផល



បច្ចេកទេស​ក្នុង​ការប្រមូល​ផល​ម្ទេស​ស្រស់ ការ​រក្សាទុក និង​ការផ្គត់ផ្គង់​ផលិតផល​ម្ទេស​ដល់​អក​ប្រើប្រាស់ ត្រូវបាន​គេ​លើកឡើង​ជា​ប្រធានបទ​ចម្បង សម្រាប់​ជា​ការស្រាវជ្រាវ​ឲ្យបាន​លម្អិ​ត​ជាច្រើន​ទសវត្ស​មកហើយ ។ បញ្ហា​តែង​កើត​មាន​ដោយសារតែ​ផលិតផល​ម្ទេស​ស្រស់ មាន​ភាព​រលួយ​មាន​កម្រិត​ខ្ពស់និង​មាន​ការ​ប្រែ​ពណ៌​សម្បុរ នៅ​ពេល​នាំ​ដល់​ទីផ្សារ ។ ផលិតផល​ម្ទេស​ស្រស់​ភាគច្រើន​ត្រូវ​ខូចខាត ដោយសារតែ​ការ​បាក់បែក​នៅពេល​ដឹកជញ្ជូន ឬ​ការបំផ្លាញ​ដោយសារ​សត្វល្អិត ឬ​ពពួក​ផ្សិត និង​បាក់តេរី​ផ្សេងៗ ។ បច្ចេកទេស​គ្រប់គ្រង​ផលិតផល​ម្ទេស​ក្រោយពេល​ប្រមូល​ផល គឺ ជៈ​ការចាំបាច់​ដើម្បី​បញ្ចៀស​នូវ​ការបាត់បង់ ឬ​ថយ​ចុះ​ទិន្នផល។​

១- ការបាត់បង់​ផលិតផល​ម្ទេស​នៅពេល​ប្រមូល​ផល​
ចា​ការសំខាន់​ដែល​កសិករ​គ្រប់រូប​ត្រូវមាន​ការប្រុងប្រយ័ត្ន ចំពោះ​ការបាត់បង់​បរិមាណ​ផល​ម្ទេស នៅ​ពរល​ប្រមូល​ផល ។ កសិករ​ភាគច្រើោ​ពុំ​មាន​បច្ចេកទេស និង​បទពិសោធន៍​គ្រប់គ្រាន់ ក្នុង​ការប្រមូល​ផល​ម្ទេស ដូចជា​ការប្រមូល​ផល​ម្ទេស​ពុំទាន់​ពុំ​ល្អ មាន​ពណ៌​ចម្រុះ​ច្រើន ការ​បេះ​ម្ទេស​មានការ​ជ្រុះ​ច្រើន ផ្លែ​ម្ទេស​មាន​ស្នាម​បំផ្លាញ​ច្រើន​ពី​សត្វល្អិត និង​ជំងឺ​ជាដើម (​ចៃ​ស៊ី និង​ស្នាម​អុច​ខ្មៅ​នៅលើ​ផ្លែ​ម្ទេស​បណ្តាល ឲ្យ​ម្ទេស​ចូ​ច​គុណភាព​) ។​

២- ការបាត់បង់​ផលិតផល​ម្ទេស​នៅពេល​ដឹក​ជញ្ជូន​
វិធីសាស្ត្រ​ជាច្រើន​សម្រាប់​ការដឹកជញ្ជូន​ម្ទេស ពី​ចម្ការ​ទៅ​ស្តុក​ទុក​នៅ​ផ្ទះ ឬ​នាំ​ទៅ​កាន់​ទីផ្សារ ច្រើន​តាមរយៈ​ការដឹក​ដោយ​រទេះគោ ម៉ូតូ រឺ​ម៉ក​ម៉ូតូ ឬ​រថយន្ត ដែល​ងាយ​ក្នុង​ការប៉ះពាល់​ដល់​គុណភាព ផលិតផល​ម្ទេស ប្រសិនបើ​យកចិត្តទុកដាក់​ក្នុង​វេច​ខ្ចប់​ឲ្យបាន​ល្អ​ទេ​នោះ ។ ដើម្បី​ចៀសវាង​ការ​ខូចគុណភាព​ម្ទេស នៅពេល​ដឹក​ជញ្ជូន គឺ​មិន​ត្រូវ​ផ្ទុក​ផលិតផល​ជា​គំនរ​ត្រួត​លើ​គ្នា​ច្រើន​ពេក នៅ​លើ​មធ្យោបាយ​ដឹកជញ្ជូន ត្រូវ​រក្សា​កម្រិត​ចន្លោះ​រវាង​សំពាធ​ខាងលើ និង​ខាងក្រោម ឲ្យមាន​ខ្យល់​ចេញចូល​បាន​ល្អ កុំឲ្យ​កើតមាន​ជា​កំណរ​ញើស ដែល​បណ្តាល​ឲ្យ​ផលិតផល​កើន​កម្តៅ​រលួយ​ខូច​គុណភាព ។​

៣- ការ​ស្តុក​ទុក​ផលិតផល​ម្ទេស
ការ​រក្សាទិក​ផលិតផ​ល​ម្ទេស មិនបាន​ល្អ​ក្រោយពេល​ប្រមូល​ផល ជា​ហេតុ​បណ្តាល​ឲ្យ​ម្ទេស​ស្រស់​អន់​សម្បុរ មាន​ការថយចុះ ឬ​ខូចគុណភាព ។ មូលហេតុ​បណ្តាលមកពី​ការ​បេះ​ម្ទេស ដែល​ផ្ទុក​សីតុណ្ហភាព​ខ្ពស់​ពេក ស្តុក​ទុក​ផល​ម្ទេស​ក្រោម​កម្តៅថ្ងៃ រក្សាទុក​ម្ទេស​យូរពេក មុន​លក់​ទៅ​ឲ្យ​អ្នក​ប្រមូល​ទិញ​បន្ត ឬ​នាំ​ទៅ​កាន់​ទីផ្សារ​យឺត ។​

៤- ការ​វេច​ខ្ចប់​ផលិតផល​ម្ទេស​
គ្រប់​ផលិតផល​ទាំងអស់​មិន​ថា​បន្លែ ឬ​ផ្លែឈើ​ទេ គឺ​ត្រូវ​មាន​បច្ចេកទេស​ក្នុងការ​វេច​ខ្ចប់​ឲ្យបាន​ត្រឹមត្រូវ ជៀសវាង​ការប៉ះពាល់​ខូច​ទ្រង់ទ្រាយ ប្រែ​ពណ៌​សម្បុរ និង​ស្អុយរលួយ​ដោយសារ​ការប្រើប្រាស់​នូវ​សម្ភារៈ ឬ​ឧបករណ៍​វេច​ខ្ចប់​មិន​ត្រឹមត្រូវ ។ ម្ទេស​ត្រូវបាន​វេច​ខ្ចប់​ដោយ​ដាក់​នៅក្នុង​កញ្ជេ ថង់​ច្រកអង្ករ ឬ​ថង់​ប្លា​ស្ទិច ដោយ​គ្រប ឬ​ចង​មាត់​ថង់​យ៉ាង​ជិត​ទៀតផង ។ នៅក្នុង​ករណី​នេះ ម្ទេស​អាច​ត្រូវ​កើន​កម្តៅ និង​បែកញើស ធ្វើឲ្យ​មាន​សំណើម​ច្រើន​នៅក្នុង​ថង់ ហើយ​ស្ថិត​នៅក្នុង​ភាព​ហប់​ខ្យល់ អាច​ធ្វើឲ្យ​ម្ទេស​ងាយ​ក្នុង​ប្រែព​ណ៌​សម្បុរ និង​រលួយ​ខូច ។​
​វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុង​ការ​វេច​ខ្ចប់ និង​រក្សា​ទុក​ផលិតផល​ម្ទេស​ឲ្យបាន​ល្អ​កុំឲ្យ​ខូច​គុណភាព ទាំង​ការ​ស្តុក​ទុក និង​ការដឹកជញ្ជូន គឺ​ត្រូវ​ផ្ទុក​ម្ទេស​ក្នុង​កញ្ជេ ដែល​មាន​ទ្រាប់​ដោយ​កម្ទេច​ក្រដាស ឬ​ស្លឹកឈើ​ស្រស់ (​ស្លឹក​ទុំ ឬ​ខ្ចី​) ។ បើ​ច្រក​ក្នុង​ថង់ប្លាស្ទិក ត្រូវឲ្យមាន​រន្ធ​ខ្យល់​ចេញចូល​ការពារ​កុំឲ្យ​បែកញើ​សនៅក្នុង​ថង់ ។ គ្រប់​ផលិតផល​ទាំងអស់​ត្រូវ​ស្តុក​ទុក​នៅ​ក្រោម​ម្លប់ នៅពេល​មិន​ទាន់​លក់​ទៅ​ឲ្យ​អ្នក​ប្រមូល​ទិញ​បន្ត ឬ​នាំ​ទៅ​កាន់​ទីផ្សារ ។​

៥- បញ្ហា​ទីផ្សារ​ផលិតផល​ម្ទេស​
គ្រប់​ផលិតផល​ទាំងអស់ មិន​ថា​បន្លែ ផ្លែឈើ ស្រូវ សាច់ ឬ​អាហារ​កំប៉ុង​ផ្សេងៗ​នោះទេ សុទ្ធតែ​ត្រូវ​ការស្វែងរក​ទីផ្សារ​ដើម្បី​លក់ដូរ ។ ប៉ុន្តែ​បញ្ហា​សំខាន់​គឺ បរិមាណ និង​គុណភាព​នៃ​ផលិតផល ជា​ចំណុច​ចម្បង​ក្នុង​ការប្រកួតប្រជែងរ​វាង​ផលិតផល​មួយ និង​ផលិតផល​ដទៃ​ទៀត ដែល​ត្រូវ​នាំ​ចូល​ទីផ្សារ ។ មាន​ផលិតផល​មួយចំនួន​ត្រូវបាន​បង្ខំ​លក់​ក្នុង​តម្លៃ​ទាប អាស្រ័យ​ដោយ​ហេតុផល​មួយចំនួន ដែល​ធ្វើ​ឲ្យ​ផលិតផល​ទាំងនោះ​មិន​មាន​ទីផ្សារ ឬ​មិន​អាច​ប្រកួតប្រជែង ទីផ្សារ​បាន ។​
មូលហេតុ​សំ​ខា​នាំៗ ដែល​បណ្តាល​ឲ្យ​ម្ទេស​មិន​មាន​ទីផ្សារ ឬ​មិន​អាច​ប្រកួតប្រជែង​ទីផ្សារ​បាន ឬ​ត្រូវ​លក់​ក្នុង​ត​មៃ្លថោក គឺ​អាស្រ័យ​ដោយ​ម្ទេស​មាន​ពណ៌​មិនល្អ ម្ទេស​មាន​ស្នាម​បំផ្លាញ​ដោយ​សត្វល្អិត ឬ​ជំងឺ ម្ទេស​នៅ​ខ្ចី ម្ទេស​ទុំ​ជ្រុល ការបាត់បង់​ជាតិ​ទឹក​ច្រើន​ពេក ម្ទេស​មាន​ទំហំ​តូច​ពេក ម្ទេស​មាន​រូបរាង​មិនល្អ ម្ទេស​សម្ងួ​តមិន​គ្រប់គ្រាន់ ម្ទេស​រលួយ ការផ្គត់ផ្គង់​លើស​នៅលើ​ទីផ្សារ តម្រូវការ​ទីផ្សារ​ទាប​ជា​ដើម ។​

No comments:

Post a Comment