ក្នុងចំណោមសត្វចង្រៃដែលបំផ្លាញដំណាំស្រូវ
ក្តាមក៏ជាសត្វចង្រៃមួយប្រភេទដែរ វាតែងតែកាត់ដើមស្រូវ ជាពិសេសសន្ទូងនៅខ្ចី
មិនតែប៉ុណ្ណោះវាស៊ីកូនត្រីតូចៗនៅក្នុងបឹង ។ ដើម្បីកំចាត់ក្តាម យើងមានបទពិសោធន៍ច្រើនផ្សេងគ្នាទៅតាមតំបន់ដូចជានៅភូមិស្វាយចំបក់
ស្រុកកណ្តៀង ខេត្តពោធិសាត់ កសិករ ភី ម៉េងយៀន បានប្រើដើមជ្រលាត់ដៃ និងរលេះជើងក្តាមកាប់ដាក់ចូលក្នុងស្រែដើម្បីកំចាត់ក្តាម
។ នៅលេខនេះ ខ្ញុំមានបទពិសោធន៍ថ្មីមួយទៀតក្នុងការកំចាត់ក្តាមកាត់សន្ទូងរបស់លោកពូ
កែវ សំអុល ជាកសិកររស់នៅ ភូមិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបង្ហាញជូនដូចខាងក្រោម
:
នៅពេលដែលសង្កេតឃើញថាមានក្តាមកាត់សន្ទូង
លោកពូបានយកផ្លែល្ពៅខ្ចីមកកាប់ចិញ្ច្រាំរួចព្រាចចូលក្នុងស្រែដែលត្រូវក្តាមបំផ្លាញ
។ ក្រោយពីការព្រាចហើយរយៈពេល ២ ទៅ ៣ ថ្ងៃ គាត់សង្កេតឃើញ លែងមានក្តាមកាត់ស្រូវគាត់ទៀត
។ ដោយឃើញមានប្រសិទ្ធភាពដូច្នេះ លោកពូបានកាប់ចិញ្ច្រាំល្ពៅខ្ចីនេះ ព្រាចដាក់នៅក្នុងបឹងរបស់គាត់ដែលមានចិញ្ចឹមត្រី
ក្រោយពីការព្រាចល្ពៅរយៈពេល ២ ថ្ងៃ ៣ ថ្ងៃ គាត់សង្កេតឃើញថាក្តាមលែងស៊ីកូនត្រីគាត់ទៀត
ហើយឃើញក្តាមងាប់អណ្តែតលើផ្ទៃទឹក ។
តាមចំណាប់អារម្មណ៍របស់លោកពូបានឲ្យដឹងថា
ផ្លែល្ពៅខ្ចីវាមានជាតិជ័រម្យ៉ាងដែលធ្វើឲ្យក្តាមងាប់បានក្នុងរយៈពេល ២ ទៅ
៣ ថ្ងៃ ក្រោយពីបានស៊ីផ្លែល្ពៅនោះ ។
សរុបមក
ដើម្បីកំចាត់ក្តាមកាត់សន្ទូងខ្ចីៗ គេអាចសាកល្បងប្រើរុក្ខជាតិមួយចំនួនដូចជា
ជ្រលាត់ដៃ ដើមរលេះជើងក្តាម ផ្លែល្ពៅខ្ចីកាប់ព្រាចដាក់ក្នុងស្រែ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment