ក្នុងការដាំឈើហូបផ្លែ
គេតែងតែជួបប្រទះបញ្ហាសត្វល្អិតបំផ្លាញ ជាពិសេសនៅដំណាក់កាលចេញផ្កា ។នៅដំណាក់កាលនេះមានសត្វល្អិតជាច្រើនបានមកចោមរោមផ្កាក្រេបលំអង
ឬក៏បំផ្លាញធ្វើឲ្យផ្កាជ្រុះរោយអស់ ។ ទាក់ទងទៅនឹងបញ្ហានេះ លោកពូ ប្រាក់ ច្រេស
ដែលជាកសិកររស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ
មានបទពិសោធន៍មួយប្លែកបង្ហាញជូនទុកជាគំនិតសាកល្បងតាមដូចតទៅ ៖
ជាទូទៅ
ឲ្យតែដល់រដូវស្វាយចេញផ្កា គាត់តែងសង្កេតឃើញមានសត្វល្អិតជាច្រើនមកទុំរោមផ្កាស្វាយ
ធ្វើឲ្យផ្កាស្វាយជ្រុះអស់មិនសូវកាន់ផ្លែ ។ ដោយមិនហ៊ានប្រើថ្នាំពុលកសិកម្មខ្លាចប៉ះពាល់ទៅលើសត្វល្អិតមាន
ប្រយោជន៍ (ឃ្មុំ)
បរិស្ថាន និងសុខភាពរបស់គាត់ លោកពូបានសាកល្បងយកសំរាម ស្លឹកឈើ
អាចម៍គោក្រៀម ច្របល់ចូលគ្នា គរជាគំនរដាក់ពីក្រោមដើមស្វាយ ហើយស្រោចទឹកតិចៗ
ឲ្យសើមសព្វទើបបំពក់ភ្លើងដុតបង្ហុយឲ្យផ្សែងហុយសាយសព្វគ្រប់មែក ស្វាយ ។ ការបង្ហុយនេះមានរយៈពេល
១ ម៉ោង ឬ ២ម៉ោងអាចធ្វើនៅពេលព្រឹក ឬល្ងាចក៏បាន ។ គាត់ចាប់ផ្តើមធ្វើនៅពេលស្វាយចាប់ផ្តើមចេញផ្ការហូតដល់ចេញក្តិប
( ភាសាកសិករហៅថាពកក្បាលរុយ ) ទើបឈប់ ។ ក្រោយពីការបង្ហុយផ្សែង លោកពូសង្កេតឃើញថា
សត្វល្អិតមួយចំនួនធំលែងមករោមលើផ្កាស្វាយធ្វើឲ្យស្វាយ របស់គាត់កាន់ផ្លែបានច្រើនខុសពីធម្មតា
។
សរុបមក
ផ្សែងមានក្លិនឈ្ងៀម (ឈ្លក់) អាចដេញពពួកសត្វល្អិតមួយចំនួន ដែលវាមិនចូលចិត្តក្លិនបែបនេះឲ្យចេញបាន
។ ដូច្នេះនៅពេលដែលជួបប្រទះនូវបញ្ហានេះ បងប្អូនកសិករគួរសាកល្បង នូវបទពិសោធន៍របស់លោកពូ
ប្រាក់ ច្រេស នេះលមើល៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment