ជាទូទៅកសិករយើងដាំខ្ទឹមបារាំងទទួលបានមើមតែ
១ ប៉ុណ្ណោះក្នុងមួយដើម ។ ប៉ុន្តែនៅពេលនេះ ខ្ញុំមានបទពិសោធន៍ ប្លែកមួយដែលអាចដាំខ្ទឹមបារាំងឲ្យទទួលបានមើមច្រើន
។ បទពិសោធន៍នេះទទួលបានពីកសិករវៀតណាមម្នាក់ ដែលមានឈ្មោះ ថា គ្ហន
គាត់រស់នៅប្រទេសវៀតណាម សង្កាត់លេខ ៤ ខេត្តដាឡាត់ មកបង្ហាញជូនដូចតទៅ :
១. អំពីពូជ
ខ្ទឹមបារាំងជាដំណាំដែលពិបាករក្សាទុកពូជណាស់
សូម្បីតែលោកពូជ គ្ហន ដែលធ្លាប់មានបទពិសោធន៍ក្នុងការដាំ និង រក្សាពូជជាច្រើនឆ្នាំក៏មិនអាចរក្សាទុកពូជបានល្អដែរ
។ ពូជដែលគាត់បានដាំនេះគឺទិញមកពីប្រទេសតៃវ៉ាន់ ។ ពូជនេះធន់នឹងតំបន់
ដាំដុះរបស់គាត់ដែលជាតំបន់ត្រជាក់។
២. អំពីបច្ចេកទេសដាំ
លោកពូបានប្រាប់ឲ្យដឹងពីបច្ចេកទេសដាំដើម្បីឲ្យ បានទទួលផលខ្ពស់ថាក្នុងការដាំខ្ទឹមបារាំងគឺគាត់បានយកគ្រាប់ដែល
ទិញពីតៃវ៉ាន់នោះមកសាបនៅលើថ្នាល ។ បន្ទាប់មក ទើបដកកូនយកទៅស្ទូងនៅលើរង
។ ក្នុងពេលនេះមើមដែលទទួលបានពីការ ដាំដោយគ្រាប់ផ្ទាល់បានតែមួយទេក្នុងមួយដើម
។ ការដាំនៅលើកទី ២គឺគាត់យកមើមដែលបានដាំពីគ្រាប់យកទៅដាំបន្តពេលនោះ
ក្នុង ១ ដើម ទទួលបានពី ៣ ទៅ ៥ មើម ។ តាមបទពិសោធន៍របស់គាត់កន្លងមក ការដាំលើកទី
២ នេះប្រសិនបើយើងយកមើម តូចមកដាំក៏ទទួលបានមើមតែ ១ ដែរក្នុងមួយដើម
។ តែបើយើងយកមើមធំបន្តិចបានមើមពី ២ ទៅ ៣ ក្នុងមួយដើមតែបើយើងយក មើមធំមែនទែនមកដាំទទួលបានមើមទី
៤ ទៅ ៥ ក្នុងមួយដើម ។ នៅពេលដែលយើងយកមើមដែលប្រមូលបានពីលើកទី ២មកដាំ នៅលើកទី
៣ ទៀតវានឹងក្លាយ ហើយក្នុងមួយដើមទទួលបានមើម ១ ដដែល (ទិន្នផលដូចនៅពេលដាំដោយគ្រាប់ដំបូង) ។
មើមដែលបានទទួលពីការដាំដោយគ្រាប់ត្រូវ
រក្សាទុកពូជ ហើយរៀបដាក់នៅក្នុងបន្ទប់ ឬរោង ដែលមានធ្នើរ
(នៅលើធ្នើរទី ២ ឬទី ៣) ដើម្បីកុំឲ្យសំណើមពីដីជះមកធ្វើឲ្យឫសដុះខូចគុណភាពមើម។
ក្រោយពីដាំល្ហុងបានពី ១០ ទៅ ១៥ ថ្ងៃមក
គាត់ចាប់ដាំសាលាដ៍ប៉ិ នៅលើរងដែលមានចន្លោះគុម្ព ១ តឹក ។
សរុបមក ដើម្បីដាំខ្ទឹមបារាំងឲ្យបានទិន្នផលខ្ពស់
ត្រូវយកចិត្ត ទុកដាក់នូវចំណុចមួយចំនួនដូចខាងក្រោម :
- មើមដែលបានដាំពីគ្រាប់ផ្ទាល់ដំបូង បើយើងចង់ទុកធ្វើពូជបន្ត ត្រូវជ្រើសរើសតែមើមធំៗ និងល្អគ្មានការបំផ្លាញពី សត្វល្អិត ជំងឺ ទើបទទួលបានផលច្រើន
- រក្សាទុកមើមដាំបន្តនៅលើកទី ២ ត្រូវរក្សាទុកក្នុងរោង លើធ្នើរឲ្យខ្ពស់ផុតពីដី (ធ្នើរទី ២ ឬទី៣) ដើម្បីកុំឲ្យសំណើម ដីជះ មកធ្វើឲ្យដុះឫសខូចគុណភាពមើម
- កុំយកមើមដែលបានមកពីការដាំលើកទីពីរមកដាំបន្តទៀត ព្រោះការដាំលើកទី ៣ វានឹងក្លាយហើយមើមដែលទទួល បានតែ ១ ប៉ុណ្ណោះក្នុងមួយដើម ។
ដូចនេះ បងប្អូនកសិករដែលប្រកបមុខរបរដាំខ្ទឹមបារាំង សូមសាកល្បងនូវបទពិសោធន៍ខាងលើនេះកុំបីខាន៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment