ពពាយដែលមានឈ្មោះជាភាសាអង់គ្លេសហៅថា 'Wing
Bean' និងមានឈ្មោះជាវិទ្យាសាស្ត្រថា 'Psopho carpus
Tetragonolobus' ហើយត្រូវបានគេស្គាល់ជាទូទៅថា Goa Bean
គឺជាប្រភេទរុក្ខជាតិម្យ៉ាងក្នុងអម្បូរណ៍ជារុក្ខជាតិវល្លិ
ច្រើនមានដុះភាគច្រើននៅក្នុងប្រទេសដែលមានអាកាសធាតុក្តៅ មានសំណើម និងជាពិសេសក្រុមប្រទេសដែលស្ថិតនៅតាមខ្សែបណ្តោយអេក្វាទ័រ។
គេឃើញដំណាំពពាយមានដុះយ៉ាងច្រើននៅ ឥណ្ឌា ភូមា ស្រីលង្កា វៀតណាម ថៃ ហ្វីលីពីន
កម្ពុជា ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត ។ ប្រភេទដំណាំស្រដៀងគ្នានេះត្រូវបានគេឃើញមានដាំនៅអាមេរិក
ក្នុងរដ្ឋខ្លះ ។
វាជាប្រភេទដំណាំវល្លិ ដែលអាចដុះលូតលាស់ពីប្រវែង ៣ ទៅ ៤ម៉ែត្រ
ទៅលើ ឬវាអាចសួតាមមែកឈើ ។ សំបករបស់ដើមវាមានសណ្ឋានដូចទៀន (ក្រមួន) ចំពោះផ្លែខ្ចីរបស់វាវិញមានសណ្ឋានជាជ្រុងមានជាយក្រែងតាមជ្រុងនីមួយៗ
អង្កាញ់ៗ នៅពេលផ្លែរបស់វាទុំ វានឹងប្រេះបែកបង្ហាញឲ្យឃើញ ដែលនៅខាងក្នុងជាច្រើនគ្រាប់,
គ្រាប់ទាំងនោះមានទំហំប៉ុនៗគ្រាប់សណែ្តកសៀង ផ្ការបស់ពពាយច្រើនមានពណ៌ខៀវស្វាយ
។
គេបានដឹងជាយូរមកហើយថា ផ្លែពពាយសម្បូរណ៍ទៅដោយសារធាតុចិញ្ចឹមជាច្រើនដ៏មានប្រយោជន៍ជាពិសេសគឺប្រូតេអ៊ីន
ជាតិកាល់ស្យូម និងជាតិដែក នៅមានសារធាតុចិញ្ចឹមច្រើនមុខទៀតនៅក្នុងផ្លែរបស់វា
។
នៅប្រទេសខ្លះគេដាំដំណាំពពាយសម្រាប់ឲ្យវាជួយបង្កើតគុណភាពរបស់
ដី និងរក្សាឲ្យដីនៅតែមានគុណភាពល្អជានិច្ច ហេតុដែលធ្វើដូច្នេះនោះក៏ព្រោះតែដំណាំពពាយវាជួយបឺតស្រូបយកនី
ត្រូហ្សែនពីក្នុងខ្យល់មករក្សាទុកនៅក្នុងឫសរបស់វា និងទៅក្នុងដី ។
វាជារុក្ខជាតិមួយប្រភេទដែលពុំទាមទារឲ្យយើងដាក់ជីឲ្យវាឡើយ វាត្រូវការជីតិចតួចណាស់
ពីព្រោះវាអាចបឺតស្រូបសារជាតិចិញ្ចឹមពីក្នុងខ្យល់បានដោយខ្លួនឯង ។
នៅក្នុងផ្លែពពាយទំងន់ ១៨២ក្រាម គេបានរកឃើញមានសារធាតុចិញ្ចឹមដូចមានរាយខាងក្រោម
:
* Protein ៥៤ក្រាម
·
Carbohydrates 15
ក្រាម
·
Water 15.2 ក្រាម
·
Ash 7.2 ក្រាម
* Calories
·
Total Calories 3115 Kj
·
Calories Fro Fat 1043 Kj
·
Calories From Carbohydrate 1294
Kj
·
Calories From Protein 783 Kj
* Carbohydrate
·
Dictry Fiber 75.9g
·
Starch 75.9g
·
Sugars 75.9g
·
Clucose 75.9g
·
Sucrose 75.9g
·
Fructose 75.9g
·
Lactose 75.9g
·
Maltose 75.9g
·
Gatactose 75.9g
* Vitamin
·
Thiamin 1.9
ម.ក្រ
·
ReboFlavin 0.8
ម.ក្រ
·
Niacin 5.6 ម.ក្រ
·
Vitamin B6 0.3
ម.ក្រ
·
Betaine 1.4
ម.ក្រ
·
Folate 81.9
ម.ក្រ
·
Pantothenic Acid 1.4 ម.ក្រ
* Fats
·
Total fat 29.7 g
·
Saturated fat 4.2 g
·
Mono fat 10.9 g
·
Poly fat 7.9 g
* Minerals
·
Calcium 801 mg
·
Cooper 5.2 mg
·
Iron 24.5 mg
·
Magnesium 326 mg
·
Manganese 6.8 mg
·
Phosphorus 821 mg
·
Potasium 1778 mg
·
Selenium 14.9 mg
·
Sodium 69.2 mg
·
Zinc 8.2 mg
* Amino Aeid
·
Alanine 1893 mg
·
Arginine 3433 mg
·
Aspartate 5801 mg
·
Cystine 992 mg
·
Glutamate 7298 mg
·
Glycine 2078 mg
·
Histidine 1438
·
Isoleurine 2672 mg
·
Leucine 4544 mg
·
Lysine 3887 mg
·
Methionine 648 mg
·
Phenylalanine 2601 mg
·
Proline 3502 mg
·
Serine 2248 mg
·
Threonine 2146 mg
·
Tryphan 1387 mg
·
Tyrosine 2651 mg
·
Valine 2785 mg
សណ្តែកពពាយត្រូវបានគេចាត់ថា ជាពពួកសណ្តែកដែលមានចំនួនកាល់ស្យូមច្រើនជាងគេក្នុងចំណោម
ប្រភេទសណ្តែកដទៃឯទៀត ។
សារធាតុកាល់ស្យូមនេះវាមានមុខងារធ្វើឲ្យគ្រោងឆ្អឹងដុះលូតលាស់បានល្អ
។ កាល់ស្យូមនេះក៏ជួយផងដែរ ដល់ការស្ថាបនាឆ្អឹងយើងធ្វើឲ្យឆ្អឹងរឹងមាំល្អ និងជួយការពារឆ្អឹងយើងពីជម្ងឺតម្កាត់ផ្សេងៗទៀត
។ មិនត្រឹមតែជួយឲ្យគ្រោងឆ្អឹងដុះលូតលាស់បានល្អនោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្បូរណ៍ទៅដោយជាតិរ៉ែជាច្រើនប្រភេទទៀត
សម្រាប់ជួយទ្រទ្រង់ដល់សុខភាពរបស់យើង ។
គេបានចាត់ទុកថា
ផ្លែពពាយមិនមែនល្អសម្រាប់តែមនុស្សយើងប៉ុណ្ណោះទេ, ប៉ុន្តែគេក៏អាចឲ្យសត្វស៊ីជាចំណីបានផងដែរ ពីព្រោះវាមានប្រូតេអ៊ីនច្រើនណាស់
។
ដើមពពាយមានមើមដែលយើងអាចយកមកបរិភោគបាន ស្លឹក មើម ផ្កា ផ្លែ សឹងបរិភោគបានទាំងអស់
។
ស្លឹករបស់វាអាចឲ្យគេយកមកហាន់ឲ្យល្អិតធ្វើជាចំណីជ្រូក គោ
និងមាន់ ទា បាន ។
បើយើងអាចដាំវាឲ្យបានច្រើន
យើងអាចបេះស្លឹកវាឲ្យសត្វស៊ីជាចំណីបាន ទាំងមានប្រយោជន៍ជួយដីឲ្យល្អផង
។
គ្រាប់របស់វាអាចឲ្យគេយកមកធ្វើជាទឹកសណ្តែក តៅហ៊ូ
បានដូចសណ្តែកសៀងដែរ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment