ពូជស្រូវ 'គ្រូ' ជាស្រូវស្រាលមិនប្រកាន់រដូវដែលបានធ្វើការរំដោះ
និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នាឆ្នាំ
១៩៩០ ។ បច្ចុប្បន្នពូជស្រូវ 'គ្រូ' បាននឹងកំពុងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់
។
លក្ខណៈពិសេសៗរបស់ពូជស្រូវ 'គ្រូ'
ពូជស្រូវ 'គ្រូ' ជាពូជស្រូវដែលមានអវេទរសភាពនឹងរយៈពន្លឺ
(មិនប្រកាន់រដូវ) និងអាចចេញផ្កាគ្រប់ពេលវេលា ដរាបណាលក្ខខណ្ឌដាំដុះអនុគ្រោះដល់ការលូតលាស់របស់វា
។ អាស្រ័យដោយហេតុផលខាងលើ ទើបពូជនេះអាចដាំដុះនៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា
(ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សា និងស្រូវប្រដេញទឹក
(ដំណាំចន្លោះរដូវវស្សា និងរដូវបាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព ។
ពូជស្រូវ 'គ្រូ' នេះមានអាយុកាលពី
១១០-១១៥ ថ្ងៃ គឺចាប់ពីថ្ងៃសាបរហូតដល់ថ្ងៃប្រមូលផល ។
កំពស់ដើមរបស់ពូជស្រូវ 'គ្រូ' ប្រែប្រួលពី
៩០-១១០ ស.ម និងចំនួនដើមបែកផ្តល់ផល គឺចាប់ពី ១៣-១៥ ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី
។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ៨០-១០០ គ្រាប់ និងមានប្រវែងកួរ ២០-២៥
ស.ម ។ រីឯទិន្នផលរបស់វាវិញ គឺអាចទទួលបានចាប់ពី ៣.៥ តោនទៅ ៦.០
តោនក្នុងផ្ទៃដី ១ ហិកតា ។ ពូជស្រូវ 'គ្រូ' គឺជាពូជដែលធន់ទ្រាំ មធ្យមទៅនឹងពពួកមមាចត្នោត
និងដង្កូវរូងដើមឆ្នូត ។
វីធីសាស្ត្រដាំដុះ
សម្រាប់ស្រូវសន្ទូង
បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៣០-៤០ គីឡូក្រាមក្នុងមួយហិកតា
ប៉ុន្តែក្នុងករណីដែលគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ បរិមាណគ្រាប់ពូជ ដែលត្រូវការក្នុងមួយហិកតាគឺពី
១៥-២០ គីឡូក្រាមប៉ុណ្ណោះ ។ ដើម្បីឲ្យសំណាបដុះលូតលាស់ធំធាត់ល្អ គេត្រូវសាបគ្រាប់ពូជមួយគីឡូក្រាមលើផ្ទៃថ្នាល
១០ ម៉ែត្រការ៉េ ។ ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ព្រៃ
ឬកន្លែងមានភ្លើងអគ្គិសនី ដើម្បីជៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ ។ ជាការល្អគួរស្ទូងសំណាបដែលមានអាយុ
១៨-២២ ថ្ងៃ ហើយក្នុងមួយគុម្ពចំនួន ២-៣ ដើម ។ សម្រាប់ស្រូវពង្រួស បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី
៧០-៨០ គីឡូក្រាម ក្នុងមួយហិកតា ។ គួររៀបចំដីឲ្យបានល្អ និងរាបស្មើមុនស្ទូង
ឬព្រួស ។ ការភ្ជួររាស់គួរតែធ្វើឲ្យបាន ២-៣ សារជាការល្អប្រសើរ ។ ប្រសិនបើស្រែអាចបញ្ចេញបញ្ចូលទឹកបាន
បន្ទាប់ពីស្ទូង ឬព្រួសបាន ២០ ថ្ងៃ អាចបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែ ២-៤
ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ។ ធ្វើរបៀបនេះ គឺដើម្បីធ្វើស្រូវកាន់តែបែកគុម្ពល្អ
។
ការប្រើប្រាស់ជី
ការប្រើប្រាស់ជីសមស្របតាមកម្រិតណែនាំ
នឹងមិនបណ្តាលឲ្យមានការថយគុណភាពគ្រាប់ស្រូវឡើយ ។ គួរដាក់ជី ២-៣ដង ក្នុងមួយវដ្តជីវិតរបស់ស្រូវដោយ:
- បាចលើកទី១: ទ្រាប់បាតមុនពេលស្ទូងប្រើជីធម្មជាតិពី
៥-១០ តោន/ហត និងរួមផ្សំជាមួយជីគីមីដូចមាន ក្នុងតារាងទី ១ ។ សម្រាប់ពេលវេលានៃការបាចជីបំប៉ន
គឺត្រូវធ្វើឡើងនៅរយៈពេល ១៥ ថ្ងៃ (បំប៉នលើកទីមួយ) និង ៣០ ថ្ងៃ
(បំប៉នលើកទីពីរ) ក្រោយពេលស្ទូង។
តារាងទី១: កម្រិតជីណែនាំតាមប្រភេទដី
ប្រភេទដី
|
ប្រភេទជី
|
ទ្រាប់បាត
|
បំប៉ន
(គក្រ/ហត)
|
|
|
(គក្រ/ហត)
|
លើកទី១
|
លើកទី២
|
|
ដីខ្សាច់
(ដីព្រៃខ្មែរ ប្រទះឡាង) |
អ៊ុយរ៉េ
|
៣១
|
៨៧
|
៦៦
|
ដេអាប៉េ
|
៨៧
|
០
|
០
|
|
ប៉ូតាស
|
១៣៣
|
០
|
០
|
|
ដីល្បាយឥដ្ឋ
(ដីបាកាន អូរូង
ទួលសំរោង គោកត្រប់ ក្រគរ) |
អ៊ុយរ៉េ
|
៥២
|
១០៥
|
៧៩
|
ដេអាប៉េ
|
១៣០
|
០
|
០
|
|
ប៉ូតាស
|
៦៧
|
០
|
០
|
|
ដីឥដ្ឋ (ដីកំពង់សៀម ក្បាលពោធិ
អ៊ុយរ៉េកៀនស្វាយ)
|
អ៊ុយរ៉េ
|
៥៣
|
៨៧
|
៦៦
|
ដេអាប៉េ
|
៣៩
|
០
|
០
|
ការប្រមូលផល
- ត្រូវធ្វើការច្រូតកាត់នៅរវាង ៣០-៣៥ ថ្ងៃបន្ទាប់ពីស្រូវហាលផ្កាស្រុះ ឬពេលដែលប្រមាណ ៨៥ ភាគរយ នៃគ្រាប់ស្រូវទុំ ។
- ត្រូវហាល ២-៣ ថ្ងៃដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់ឲ្យនៅ ១៤ ភាគរយមុននឹងទុកជាការល្អ្។ សូមយកគ្រាប់ស្រូវមកខាំដើម្បីកំណត់ បើគ្រាប់ស្រូវនោះបាក់ គឺមានន័យថាគ្រាប់ស្រូវស្ងួតល្អអាច ទុកដាក់បាន ។
- គ្រាប់ពូជ ត្រូវច្រកទុកក្នុងបាវក្រចៅដាច់ដោយឡែកពីគ្រាប់ស្រូវចំណី នៅកន្លែងដែលស្ងួតល្អ ហើយគ្មានការបំផ្លាញពីសត្វកណ្តុរ មាន់ទាជាដើម ។ ត្រូវសរសេរឈ្មោះពូជ និងថ្ងៃខែច្រូតកាត់ដាក់នៅលើបាវឲ្យបានត្រឹមត្រូវល្អ ។
- ផលស្រូវដែលប្រមូលបានត្រូវដាក់ក្នុងជង្រុកឲ្យបានល្អ ដោយការពារកុំឲ្យសត្វកណ្តុរ មាន់ ទា ចូលស៊ី និងមិនឲ្យទទឹក ។
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment