ជាទូទៅ
នៅពេលយប់សត្វល្អិតវាតែងតែ មករោមអំពូលភ្លើងយ៉ាងកុះករ ហើយរំខានដល់អ្នកអង្គុយ
ឬ បរិភោគនៅក្បែរៗនោះ ។ បងប្អូនកសិករយើងខ្លះបានកាច់យកមែកឈើមកចងជុំវិញចង្កៀង
ដើម្បីឲ្យសត្វមករោមនៅលើមែកឈើនោះ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សត្វទាំងនោះនៅតែរំខានយើងដដែល
។
ទាក់ទងទៅនឹងបញ្ហានេះ
លោក ហួរ ស្រេង ដែលជាប្រធានកម្មវិធីនៃអង្គការសេដាក ប្រចាំស្រុកបាភ្នំ
ខេត្តព្រៃវែង គាត់មានបទពិសោធន៍យ៉ាងសាមញ្ញក្នុងការចាប់សត្វទាំងនោះ ដោយគ្រាន់តែយកថង់មកព្យួរក្បែរអំពូលភ្លើង
ហើយរយៈពេលមួយម៉ោងក្រោយមកសត្វទាំងនោះក៏ហើរចូលទៅក្នុងថង់អស់ ។
លោកបានបញ្ជាក់ថា
សត្វល្អិតដែលហើរចូលក្នុងថង់នោះ ភាគច្រើនសុទ្ធសឹងជាសត្វល្អិតចង្រៃ ដូចជា
ពពួកមមាចត្នោត ...៘ ក្រោយពីចាប់បានហើយសត្វល្អិតទាំងនោះអាចប្រើធ្វើជាចំណីមាន់បានយ៉ាងល្អប្រើសើរ
។
បទពិសោធន៍ដ៏សាមញ្ញនេះ
លោកបានយកទៅអនុវត្តនៅភូមិរបស់លោក ក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ ‹ ក › ស្រុកពាមរក៍
ខេត្តព្រៃវែង និងនៅស្រុកបាភ្នំ ខេត្តព្រៃវែង បានយ៉ាងមានប្រសិទ្ធភាព ។
សរុបមក
ថង់ប្លាស្ទិកចងព្យួរចោលជិតអំពូលភ្លើង ជាវិធីសាស្ត្រមួយយ៉ាងសាមញ្ញ និងងាយបំផុតក្នុងការទាក់សត្វល្អិតចង្រៃយកទៅបំផ្លាញចោល
ឬយកទៅប្រើប្រាស់សំរាប់ជាចំណីមាន់ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment