Thursday, March 2, 2017

បទពិសោធន៍​ចាប់​កណ្តុរ​



ប្អូនប្រុស នង សុវណ្ណ ជា​កសិករ​រស់នៅ​ភូមិ​កណ្តោល ឃុំ​ពោធិ​អង្ក្រង ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ។ គាត់​មាន​បទពិសោធន៍​​មួយ​យ៉ាង​សាមញ្ញ ដែល​ចាប់​កណ្តុរ​ដោយ​មិន​ចាំបាច់​ដាក់​នុយ ដោយ​ធ្វើ​គែប​ពី​ឫស្សី សំរាប់​ដាក់​ចាប់​កណ្តុរ​ដែល​បំផ្លាញ​ដំណាំ​ផ្សេងៗ ​ជាពិសេស​ទៅលើ​ដំណាំ​ស្រូវ ។​
បទពិសោធន៍​នេះ ប្អូនប្រុស​ចេះ​ពី​ក្រុម​នាយទាហាន ដែល​ប្អូនប្រុស​ធ្វើ​ទាហាន​ប្រចាំការ​នៅ​ក្នុង​ព្រៃ នា​ខេត្តកោះកុង ក្នុង​​តំបន់​ផ្លូវ ៥៦ កោះកុង​លើ ។​​ ​ចំពោះ​គែប​ដែល​ប្អូន​ប្រើ មាន​លក្ខណៈ​ខុស​គេ​បន្តិច ដោយ​ប្អូន​កែច្នៃ​ដាក់​ទ្រនុង​មួយទៀត​ដើម្បី​ឲ្យ​វា​រឹងមាំ​ដើម្បី​ដាក់​អន្ទាក់​​សត្វ​មាន​ប្រសិទ្ធភាព ។ ចំពោះ​របៀប​ធ្វើ​បង្ហាញជូន​ដូចខាងក្រោម :
១. របៀប​ធ្វើ​គែ​ប​
ឧបករណ៍ និង​សំភារៈ​ផ្សេងៗ សំរាប់ធ្វើ​គែប មាន ឫស្សី ដែកគោល ខ្សែ​យឺត និង​កៅស៊ូ (​មើល​រូបភាព​គែប​) ។
២. របៀប​ដាក់​គែប
ជាទូទៅ​ការដាក់​គែប​ត្រូវ​រើស​កន្លែង​ណា ដែល​ជា​ផ្លូវ​របស់​សត្វ​កណ្តុរ​ចេញចូល​មាត់​រន្ធ នៅ​កន្លែង​មាន​កណ្តុរ​បំផ្លាញ​ក្នុង​​ស្រែ ដោយ​យក​គែប​ដាក់​កាត់​ទទឹង​ផ្លូវ ហើយ​ដាក់​បញ្ឈរ ។
៣. ពេលវេលា​
ពេលវេលា​ដែល​សមស្រប​ចំពោះ​ការដាក់​គែ​ប គឺ​ពេល​ល្ងាច លុះ​ព្រឹក​ឡើង​ទើប​ទៅ​មើល និង​យក​កណ្តុរ និង​គែប​ត្រឡប់មកវិញ ។​​ ​ឧបករណ៍​គែប​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់​ក្នុងការ​កំចាត់​កណ្តុរ ដោយ​មិន​ចាំបាច់​ប្រើ​នុយ​បំពុល​ដែល​ប៉ះពាល់​ដល់ សុខភាព និង​បរិស្ថាន៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment