ពូជស្រូវ 'ពពូល' ជាស្រូវកណ្តាល
(មិនប្រកាន់រដូវ) ដែលបានធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ
និងអភិឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩៩ ។ បច្ចុប្បន្នពូជស្រូវ 'ពពូល' បាននឹងកំពុងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ ។
លក្ខណៈពិសេសៗរបស់ពូជស្រូវ 'ពពូល'
ពូជស្រូវ 'ពពូល' ជាពូជស្រូវដែលមានអវេទរសភាពនឹងរយៈពន្លឺ
(មិនប្រកាន់រដូវ) និងអាចចេញផ្កាគ្រប់ពេលវេលាដរាបណាលក្ខខណ្ឌដាំដុះអនុគ្រោះដល់ការលូតលាស់របស់វា
។ ពូជស្រូវ 'ពពូល' នេះមានអាយុកាលពី
១៣០-១៤០ ថ្ងៃ គឺចាប់ពីថ្ងៃសាបរហូតដល់ថ្ងៃប្រមូលផល
និងកម្ពស់ដើមប្រែប្រួលពី ៩០-១១០ ស.ម ។ ដូចនេះពូជស្រូវ 'ពពូល' គឺសមប្របសម្រាប់ធ្វើក្នុងរដូវវស្សាក្នុងតំបន់ដែលមានជម្រៅទឹកមិនលើសពី
៣០ ស.ម និងមានប្រភពទឹកសម្រាប់ស្រោចស្រពបន្ថែម ។ ចំនួនដើមបែកផ្តល់ផលគឺចាប់ពី
៨-១៨ ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី ។
ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១០០-១៨០ គ្រាប់ និងមានប្រវែងកួរ ១៨-៣០
ស.ម ។ រីឯទិន្នផលរបស់វាវិញ គឺអាចទទួលបានចាប់ពី ៤.០ តោនទៅ ៦.០
តោនក្នុងផ្ទៃដី ១ ហិកតា ។ ពូជស្រូវ 'ពពូល' គឺជាពូជដែលធន់ទ្រាំទៅនឹងទឹកជំនន់ តែមិនសូវធន់ទៅនឹងនឹងពពួកមមាចត្នោតទេ
។
វិធីសាស្ត្រដាំដុះ
សម្រាប់ស្រូវសន្ទូង
បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៣០-៤០ គីឡូក្រាមក្នុងមួយហិកតា
ប៉ុន្តែក្នុងករណីដែលគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ បរិមាណគ្រាប់ពូជ ដែលត្រូវការក្នុងមួយហិកតាគឺពី
១៥-២០ គីឡូក្រាមប៉ុណ្ណោះ ។ ដើម្បីឲ្យសំណាបដុះលូតលាស់ធំធាត់ល្អ គេត្រូវសាបគ្រាប់ពូជមួយគីឡូក្រាមលើផ្ទៃដីថ្នាល
១០ ម៉ែត្រការ៉េ ។ ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ព្រៃ
ឬកន្លែងមានភ្លើងអគ្គិសនី ដើម្បីជៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ ។ ជាការល្អគួរស្ទូងសំណាប
ដែលមានអាយុ ២០-២៥ ថ្ងៃ ហើយក្នុងមួយគុម្ពចំនួន ២-៣ ដើម ។
សម្រាប់ស្រូវពង្រួស បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៧០-៨០ គីឡូក្រាម
ក្នុងមួយហិកតា ។ គួររៀបចំដីឲ្យបានល្អនិងរាបស្មើមុនស្ទូង ឬ ព្រួស ។
ការភ្ជួររាស់គួរតែធ្វើឲ្យបាន ២-៣ សារជាការល្អប្រសើរ ។ ប្រសិនបើស្រែអាចបញ្ចេញបញ្ចូលទឹកបានបន្ទាប់ពីស្ទូង
ឬព្រួសបាន ២០ ថ្ងៃ អាចបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែ ២-៤ ថ្ងៃ
រួចបញ្ចូលទឹកថ្មីវិញ ។ ធ្វើរបៀបនេះ គឺដើម្បីធ្វើឲ្យស្រូវកាន់តែបែកគុម្ពល្អ
។
ការប្រើប្រាស់ជី
ការប្រើប្រាស់ជីសមស្របតាមកម្រិតណែនាំ
នឹងមិនបណ្តាលឲ្យមានការថយគុណភាពគ្រាប់ស្រូវឡើយ ។ គួរដាក់ជី ២-៣ ដង ក្នុងមួយវដ្តជីវិតរបស់ស្រូវដោយ:
- បាចលើកទី១:
ទ្រាប់បាតមុនពេលស្ទូងប្រើជីធម្មជាតិពី ៥-១០ តោន/ហត និងរួមផ្សំជាមួយជីគីមីដូចមាន
ក្នុងតារាងទី ១ ។ សម្រាប់ពេលវេលានៃការបាចជីបំប៉ន គឺត្រូវធ្វើឡើង
នៅរយៈពេល ២០ ថ្ងៃ (បំប៉នលើកទីមួយ) និង ៥០
ថ្ងៃ (បំប៉នលើកទីពីរ) ក្រោយពេលស្ទូង ។
តារាងទី១: កម្រិតជីណែនាំតាមប្រភេទដី
ប្រភេទដី
|
ប្រភេទជី
|
ទ្រាប់បាត
|
បំប៉ន (គក្រ/ហត)
|
|
|
(គក្រ/ហត)
|
លើកទី១
|
លើកទី២
|
|
ដីខ្សាច់
(ដីព្រៃខ្មែរ
ប្រទះឡាង) |
អ៊ុយរ៉េ
|
៣១
|
៨៧
|
៦៦
|
ដេអាប៉េ
|
៨៧
|
០
|
០
|
|
ប៉ូតាស
|
១៣៣
|
០
|
០
|
|
ដីល្បាយឥដ្ឋ
(ដីបាកាន អូរូង
ទួលសំរោង គោកត្រប់ ក្រគរ) |
អ៊ុយរ៉េ
|
៥២
|
១០៥
|
៧៩
|
ដេអាប៉េ
|
១៣០
|
០
|
០
|
|
ប៉ូតាស
|
៦៧
|
០
|
០
|
|
ដីឥដ្ឋ (ដីកំពង់សៀម ក្បាលពោធិ
កៀនស្វាយ) |
អ៊ុយរ៉េ
|
៥៣
|
៨៧
|
៦៦
|
ដេអាប៉េ
|
៣៩
|
០
|
០
|
ការប្រមូលផល
- ត្រូវធ្វើការច្រូតកាត់នៅរវាង ៣០-៣៥ ថ្ងៃបន្ទាប់ពីស្រូវហាលផ្កាស្រុះ ឬពេលដែលប្រមាណ ៨៥ ភាគរយ នៃគ្រាប់ស្រូវទុំ ។
- ត្រូវហាល ២-៣ ថ្ងៃដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់ឲ្យនៅ ១៤ ភាគរយមុននឹងទុកជាការល្អ្។ សូមយកគ្រាប់ស្រូវមកខាំដើម្បីកំណត់ បើគ្រាប់ស្រូវនោះបាក់ គឺមានន័យថាគ្រាប់ស្រូវស្ងួតល្អអាច ទុកដាក់បាន ។
- គ្រាប់ពូជ ត្រូវច្រកទុកក្នុងបាវក្រចៅដាច់ដោយឡែកពីគ្រាប់ស្រូវចំណី នៅកន្លែងដែលស្ងួតល្អ ហើយគ្មានការបំផ្លាញពីសត្វកណ្តុរ មាន់ទាជាដើម ។
- ត្រូវសរសេរឈ្មោះពូជ និងថ្ងៃខែច្រូតកាត់ដាក់នៅលើបាវឲ្យបានត្រឹមត្រូវល្អ ។
- ផលស្រូវដែលប្រមូលបានត្រូវទុកដាក់ក្នុងជង្រុកឲ្យបានល្អ ដោយការពារកុំឲ្យសត្វកណ្តុរ មាន់ ទា ចូលស៊ី និងមិនឲ្យទទឹក ។
No comments:
Post a Comment